ព័ត៌មានជាតិ
ពន្ធដារ ប្រមូលពន្ធបានជាង ១ពាន់ ៨០០លានដុល្លារ ស្មើនឹង ៥១ភាគរយនៃច្បាប់ថវិកា
រយៈពេល ៥ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៧ ៣៨៩.០៨ ប៊ីលានរៀល (ប្រមាណជា ១ ៨២៦.៦៩ លានដុល្លារ) ស្មើនឹង ៥១.១៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ នេះជាការបញ្ជាក់របស់លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែឧសភា និងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោក គង់ វិបុល បានបញ្ជាក់ថា ស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ១៤ ៦៤៥,៣៨ ប៊ីលានរៀល (ប្រមាណជា ៣ ៥៧១.៦៩ លានដុល្លារ)។
លោកបន្ថែមថា ចំណូលពន្ធបានហក់ខ្ពស់ក្នុងខែមីនា ឆ្នាំ២០២៣ ដែលសម្រេចបាន ៣ ២៥៨.០១ ប៊ីលានរៀល (ប្រមាណជា ៨០៤.៤៥ លានដុល្លារ) ធៀបនឹងខែមីនា ឆ្នាំ២០២២ សម្រេចបាន ៣ ០៤០.៣៧ ប៊ីលានរៀល (ប្រមាណជា ៧៥០.៧១ លានដុល្លារ)។
បើតាមលោក គង់ វិបុល នៅក្នុងវិស័យផលិតភេសជ្ជៈ (កម្មន្តសាលភេសជ្ជៈ) អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងបន្តចុះត្រួតពិនិត្យជាក់ស្តែងតាមរោងចក្រ ដើម្បីតាមដាន និងថែទាំបណ្តាញ និងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុលរបស់សហគ្រាសផលិតក្នុងស្រុក (Flowmeter) ហើយបានរកឃើញមានករណីគេចវេះ និងការបំពានការអនុវត្តកាតព្វកិច្ចបំពាក់ឧបករណ៍នេះ ដែលករណីនេះអគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងចាត់វិធានការពន្ធដារយ៉ាងម៉ឺងម៉ាត់ ដើម្បីធានា បាននូវតម្លាភាពនិងការប្រកួតប្រជែងស្មើភាពសម្រាប់វិស័យនេះ។

ចំណែកវិស័យផលិតបារីនិងថ្នាំជក់ (កម្មន្តសាលផលិតផលថ្នាំជក់) អគ្គនាយកដ្ឋានពន្ធដារ ក៏បន្តចុះត្រួតពិនិត្យ អប់រំ ណែនាំ និងផ្សព្វផ្សាយអំពីការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី (តែមប្រិ៍បារី) ដោយបារីផលិតក្នុងស្រុកត្រូវបិទតែមប្រិ៍របស់ អពដ និងបារីនាំចូលត្រូវបិទតែមប្រិ៍របស់ អគ្គនាយក-ដ្ឋានគយ និងរដ្ឋាករកម្ពុជា ហើយ (អពដ) បាននិងកំពុងចាត់វិធានការពន្ធដារយ៉ាងម៉ឺងម៉ា ត់លើការគេចវេះ ការបន្លំ និងការបំពានការអនុវត្តកាតព្វកិច្ចនេះ ដើម្បីធានាបាននូវតម្លាភាពនិងការប្រកួតប្រជែងស្មើភាពសម្រាប់វិស័យនេះ។
ដោយឡែកសម្រាប់ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងខែឧសភា ឆ្នាំ២០២៣ ទទួលបាន ២៣.០៩ ប៊ីលានរៀល (ប្រមាណជា ៥.៧០ លានដុល្លារ) និងសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ ទទួលបាន ១៣១.៦៦ ប៊ីលានរៀល (ប្រមាណជា ៣២.៥១ លានដុល្លារ)។
បច្ចុប្បន្នពន្ធដារមានកំណប់ទ្រព្យ ដែលជាសក្តានុពលចំណូលពន្ធ តាមរយៈទិន្នន័យទទួលពីកម្មវិធីវិក្កយបត្រនាំ សំណាង (GDT Lucky Draw) និង ប្រព័ន្ធ E-Filing និង ToI E-Filing ដែលរឹងមាំនិងមានតម្លាភាព ហើយជាយន្តការសំខាន់ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross Check) ហើយការ Cross Check លើទិន្នន័យទទួលបានពីកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) បានរកឃើញនូវ សហគ្រាសមិនបានចុះបញ្ជីពន្ធដារជាច្រើន ដែលក្នុងនោះមួយចំនួនធំមានកម្រិតផលរបរត្រូវមានកាតព្វកិច្ចចុះ បញ្ជីពន្ធដារ ហើយសហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចរាល់បានរកឃើញនូវចំណូលដែលមិនបានប្រកាសមក ពន្ធដារ ហើយឈានដល់ការផ្ទៀងផ្ទាត់ចំណូលនិងកំណត់ពន្ធឡើងវិញ ដែលបានចូលរួមក្នុងការពង្រឹងការគ្រប់គ្រង ប្រមូលចំណូលពន្ធ និងពង្រឹងការប្រកួតប្រជែងស្មើភាពគ្នា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


