Connect with us

ព័ត៌មានជាតិ

កូនចន្ទីសល់ពីឆ្នាំមុនលក់ដាច់ស្ដុក ៦ លានកូន ខណៈផ្ទៃដីជិត ៤ ម៉ឺនហិកតាត្រូវបាន​ដាំស្វាយ​ចន្ទីឡើងវិញ

បានផុស

នៅ

ថ្នាលបណ្តុះកូនស្វាយចន្ទីចំនួន ៧១ កន្លែង នៅក្នុងខេត្តចំនួន ៥ គឺខេត្តកំពង់ធំ ក្រចេះ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ដែលនៅសល់ពីឆ្នាំ២០២២ លក់ចេញអស់ចំនួនជិត ៦ លានកូន ដែលសមាគមស្វាយចន្ទីកម្ពុជា​កត់សម្គាល់ថា ការលក់ចេញនូវចំនួនកូនចន្ទីយ៉ាងច្រើនសន្ធឹកនេះ នឹងទៅជំនួសឱ្យផ្ទៃដីដាំស្វាយចន្ទីដែលបានកាប់ចោលក្នុងរយៈពេល ៣ ឆ្នាំកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីរកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃពុធទី ២១ ខែមិថុនា នេះថា បើយកខ្នាត ៨ម x ៨ម ផ្ទៃដីជិត៤ម៉ឺនហិកតាត្រូវបានដាំស្វាយចន្ទីឡើងវិញ លើដីដែលបានកាប់ស្វាយចន្ទីចាស់ចោលប្រមាណ ១០ ម៉ឺនហិកតាក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

គោលនយោបាយជាតិស្តីពី «ស្វាយចន្ទី» ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីនេះ ដែលមានចក្ខុវិស័យអភិវឌ្ឍផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។

រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាក្នុងវិស័យស្វាយចន្ទីតាមរយៈធនាគាររដ្ឋ២ គឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (SME)។

យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជានៅក្នុងរយៈពេល៥ ខែ ឆ្នាំ២០២៣ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជា​ទៅប្រទេសវៀតណាម​មានចំនួនជាង ៥៤ ម៉ឺនតោន ថយចុះ ១២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយគិតជាទឹកប្រាក់សម្រេចបានប្រមាណ ៧៥០លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម