ព័ត៌មានជាតិ
ម្ចាស់ចម្ការខ្ញីភ្លើង លើកទឹកចិត្តឱ្យកសិករងាកមកដាំដំណាំនេះ ងាយស្រួលរកទីផ្សារនិងបានតម្លៃខ្ពស់
ម្ចាស់ចម្ការខ្ញីភ្លើង រស់នៅខេត្តមណ្ឌលគិរី លើកទឹកចិត្តឱ្យកសិករងាកមកដាំដំណាំប្រភេទនេះដែលងាយស្រួលរកទីផ្សារ និងលក់បានតម្លៃខ្ពស់។ ការណែនាំនេះដោយផ្អែកលើបទពិសោធការដាំដុះដំណាំខ្ញីភ្លើងកន្លងមក ខណៈកសិករភាគច្រើនបានមើលរំលងដំណាំមួយប្រភេទនេះ។

លោក គ្រី ម៉េងឃាង មានអាយុ៤២ឆ្នាំ ជាកសិករនៅក្នុងសហគមន៍សាមគ្គីមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីបានប្រាប់«កម្ពុជាថ្មី»ឱ្យដឹងថា បច្ចុប្បន្នគាត់បានប្រកបមុខរបរកសិកម្មដាំបន្លែគ្រប់មុខ ដែលមានបទពិសោធដាំដុះបន្លែ១១ឆ្នាំកន្លងមកហើយ។ លោកដាំដុះដំណាំច្រើនប្រភេទរួមមាន ស្ពៃក្ដោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង សណ្ដែកកួរ និងដំឡូងជ្វាជាដើម។ កសិកររូបនេះបានបន្ថែមទៀតថា នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ គាត់ទើបតែដាក់ដាំដំណាំថ្មីមួយប្រភេទបន្ថែមទៀត គឺដំណាំបន្លែខ្ញីភ្លើង ដែលបានដាំដុះលើផ្ទៃដី ជាង២០០០ម៉ែត្យការ៉េ។
ក្រោយដាំដុះរយៈពេលពីរឆ្នាំមកនេះ លោកអះអាងថា៖«បន្លែមួយប្រភេទនេះមានការគាំទ្រច្រើនពីអតិថិជនច្រើន អ្វីដែលអតិថិជនគាំទ្រខ្លាំងនោះ ព្រោះពូជខ្ញីភ្លើងមួយប្រភេទនេះវាមានរសជាតិហឹរឈ្ងុយឆ្ងាញ់ គ្មានជាតិគីមី មានអត្ថប្រយោជន៍ច្រើនដល់សុខភាព»។

បើតាមលោក ម៉េងឃាង ខ្ញីភ្លើងនេះក្រៅពីយកទៅធ្វើម្ហូប គេអាចយកវាទៅធ្វើឱសថផ្សេងៗបានថែមទៀតផង ខណៈបច្ចុប្បនេះស្រួលរកទីផ្សារ ហើយលក់បានតម្លៃខ្ពស់គួរសមដែរ ដោយក្នុងមួយគីឡូក្រាមចន្លោះពី៦០០០ទៅ៧០០០ រៀលឯណោះ។ កសិកររូបនេះបានបញ្ជាក់ថា ចំណែកការដាំដុះវិញ មិនសូវលំបាកក្នុងការមើលថែនោះទេ ពោលប្រភេទដំណាំខ្ចីភ្លើងនេះ វាហាក់ធន់នឹងជំងឺពីសត្វល្អិត ជាពិសេសអាកាសធាតុត្រជាក់ សមស្របបំផុតក្នុងខេត្តមណ្ឌលគិរី។
ក្នុងនាមកសិករមួយរូបដែលមានបទពិសោធច្រើនឆ្នាំ បានទឹកចិត្តឱ្យសិករក្នុងខេត្ត និងនៅតំបន់ផ្សេងទៀត ងាកមកចាប់អារម្មណ៍ដំណាំខ្ញីភ្លើង កុំមើលរំលង ព្រោះប្រើដើមទុនតិច ទទួលបានទិន្នផលខ្ពស់ មានតម្រូវការលើទីផ្សារច្រើន
និងបានតម្លៃខ្ពស់។

បើតាមកសិករដដែល ការដាំដុះខ្ញីភ្លើងនេះប្រើរយៈពេល ៥ខែប៉ុណ្ណោះ យើងអាចប្រមូលផលលក់នៅលើទីផ្សារបាន។
បើបងប្អូនកសិករមានចំណាប់អារម្មណ៍ចង់ដាំដុះដំណាំនេះអាចទាក់ទងរូបគាត់បាន ហើយគាត់នឹងចែករំលែកបទពិសោធ។ បច្ចុប្បន្នលោកចម្ការរបស់គាត់មានទីតាំងនៅទល់មុខរមណីដ្ឋានចំការ ការហ្វេ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ៕
អត្ថបទ៖រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


