ព័ត៌មានជាតិ
ការសម្តែង Flash Mob លើកទី២ស្ដីពី«ខ្សែក្រវាត់និងផ្លូវ ៖ កម្ពុជាចិនធ្វើដំណើរជាមួយគ្នា» បានរៀបចំធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំនៃការលើកឡើងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និង ផ្លូវនិងខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា-ចិន ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ វិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) បានសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជារៀបចំការសម្តែង Flash Mob លើកទី២ស្ដីពី“កម្ពុជាចិនធ្វើដំណើរជាមួយគ្នា អបអរសាទរខួបគម្រប់១០ឆ្នាំនៃការលើកឡើងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជា-ចិន” នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ក្នុងការសម្តែងនេះ តារាចម្រៀងចិននិងបុគ្គលិកខ្មែរ ដែលបម្រើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានរួមគ្នាច្រៀងបទ«Wo de Hao Xiongdi»(បងប្អូនល្អ)និងបទ«Yueliang Daibiao Wo De Xin»(ព្រះចន្ទតំណាងឱ្យបេះដូងខ្ញុំ)ជាដើម សិល្បករចិនបានសម្តែងកម្មវិធី«ប្តូររបាំងមុខ»ដែលជាបេតិកភណ្ឌវប្បធម៌អរូបីជាតិចិននិងក្រុមសិល្បករសិល្បការិនីខ្មែរសម្តែងរបាំឆៃយ៉ាំមិត្តភាពកម្ពុជា-ចិន។ ការសម្តែងដ៏អស្ចារ្យទាំងនេះបានទាក់ទាញទស្សនិកជនដែលជាកម្មករកម្មការិនីរាប់រយនាក់ចូលរួមទស្សនា។

សូមជម្រាបថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុគឺជាគម្រោងសហប្រតិបត្តិការដ៏សំខាន់រវាងចិននិងកម្ពុជាក្នុងក្របខ័ណ្ឌ”ខ្សែក្រវាត់និងផ្លូវ”។ កាលពីឆ្នាំ២០១៦ មុនពេលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា ក្នុងអត្ថបទដែលចុះផ្សាយនៅប្រព័ន្ធសារព័ត៌មានកម្ពុជា លោកXi Jinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា។

នៅឆ្នាំ២០១៨ ពេលចូលរួមវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ”ខ្សែក្រវាត់និងផ្លូវ”លើកទី២ដែលរៀបចំធ្វើនៅទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងកោតសរសើរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាគំរូនៃសមិទ្ធផលដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការ ”ខ្សែរក្រវាត់និងផ្លូវ” រវាងកម្ពុជានិងចិន។

ក្រៅពីនេះ តាំងពីឆ្នាំ២០០៨មក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានពន្លឿនការកសាងដោយឥតឈប់ឈរ ដែលបានក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសអន្តរជាតិរបស់កម្ពុជាដែលមានហេដ្ឋារចនាសម្ព័ន្ធពេញលេញទាំងផ្នែកផលិតកម្មនិងជីវភាពរស់នៅ។ សហគ្រាសនិងអង្គភាពចំនួន១៧៥ ដែលមកពីប្រទេសចិនអឺរ៉ុបនិងអាមេរិក និងអាស៊ីអាគ្នេយ៍ជាដើមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានផ្តល់ឱកាសការងារចំនួនជិត៣ម៉ឺននាក់ជូនប្រជាជនកម្ពុជា៕







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


