ព័ត៌មានជាតិ
អ្នកវិភាគថា យុទ្ធនាការបំផ្លាញសន្លឹកឆ្នោតនឹងនាំ សម រង្ស៊ី បន្តចាញ់ដោយគ្មានសង្វៀន
ការឃោសនាឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧នេះ នឹងនាំបុគ្គល សម រង្ស៊ី និងក្រុមប្រឆាំង បន្តភាពចាញ់ដោយមិនមានសង្វៀនដូចកាលឆ្នាំ២០១៨។ នេះជាការលើកឡើងរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។

តាមរយៈសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោកបណ្ឌិត គិន ភា លើកឡើងថា ការបោះឆ្នោតឆ្នាំ២០២៣ បុគ្គល សម រង្ស៊ី និងក្រុមបក្សពួក នៅតែប្រើយុទ្ធសាស្ត្រ និងយុទ្ធនាការដូចមុនដដែល។
ក្នុងន័យនេះ លោក បានរៀបរាប់ថា៖ «ដំបូងឃោសនាប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត តែបន្ទាប់មក ដោយមើលឃើញថា យុទ្ធនាការនេះទំនងមិនទទួលបានជោគជ័យ គាត់ (សម រង្ស៊ី) បានងាកមកប្រើយុទ្ធនាការទី២ គឺឃោសនាឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោតដូចកាលឆ្នាំ២០១៨ដែរ»។
លោកបណ្ឌិត គិន ភា បានរំលឹកថា កាលឆ្នាំ២០១៨ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ គណបក្សប្រជាជនកម្ពុជាបានឈ្នះលើក្រុម សម រង្ស៊ី ចំនួន៣ចំណុច គឺ៖ ១.ឈ្នះលើយុទ្ធនាការដេកផ្ទះឈ្នះស្អាត ២.ឈ្នះយុទ្ធនាការឃោសនាឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោត និង៣.ឈ្នះអាសនៈរដ្ឋសភា ១២៥ លើ ១២៥។ ដូច្នេះ បណ្ឌិត គិន ភា បានអះអាងថា តាមរយៈយុទ្ធនាការដដែលនេះ បុគ្គល សម រង្ស៊ី និងក្រុមប្រឆាំង នឹងបន្តចាញ់ដោយគ្មានសង្វៀន ដោយប្រជាពលររដ្ឋនឹងនៅតែទៅបោះឆ្នោត ហើយសន្លឹកឆ្នោតបានការនឹងនៅតែមានអត្រាភាគរយខ្ពស់។
តែបើទោះបីជាបុគ្គល សម រង្ស៊ី បានដឹងជាមុនថា យុទ្ធនាការនេះមិនអាចទទួលបានជោគជ័យក្ដី តែបុគ្គលនេះ នឹងអាចលើកយកហេតុផលថា ប្រជាពលរដ្ឋទៅបោះឆ្នោត នៅឆ្នាំ២០២៣នេះ ព្រោះតែភ័យខ្លាចការគំរាមកំហែងរបស់អាជ្ញាធរ ហើយប្រជាពលរដ្ឋ មិនហ៊ានគូសសន្លឹកឆ្នោតចោលដែរ ព្រោះគណបក្សប្រជាជនកម្ពុជាធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដាក់សម្ពាធប្រជាពលរដ្ឋ។
ម្យ៉ាងវិញទៀតនោះ ទោះបីចំណុចនេះ មិនមែនជាហេតុផលក៏ដោយ ក៏បុគ្គល សម រង្ស៊ី មិនខ្វះហេតុផល ដើម្បីការពារភាពបរាជ័យរបស់ខ្លួនដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត គិន ភា។

លោកបណ្ឌិត ក៏បានចាត់ទុកបុគ្គល សម រង្ស៊ី ជាអ្នកនយោបាយ ទោះស្លាប់ ក៏មិនសារភាពបែបនេះ នឹងបន្តចាញ់ជារៀងរហូតដោយមិនមានសង្វៀនប្រកួត ហើយនឹងក្លាយជាអ្នកនយោបាយអស្តង្គតដោយមិនមានអ្នកបន្តវេន។
ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា មើលឃើញថា ក្នុងនាមជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ គឺមិនមានហេតុផលអ្វីដែលប្រជាពលរដ្ឋបដិសេធសិទ្ធិខ្លួនឯងដែលមានកំណត់ដោយរដ្ឋធម្មនុញ្ញ ដោយបោះបង់សិទ្ធិបោះឆ្នោតការជ្រើសរើសមេដឹកនាំរបស់ខ្លួន ក៏ដូចជាបោះឆ្នោតកំណត់ជោគវាសនាប្រទេសជាតិ តាមរយៈសន្លឹកឆ្នោតនោះដែរ។
លោកបានបន្តថា ការបោះឆ្នោតដោយទៀងទាត់ ជាធាតុមិនអាចខ្វះបានសម្រាប់ដំណើរការប្រជាធិបតេយ្យដ៏រស់រវើក និងនីតិរដ្ឋរឹងមាំ ដើម្បីរួមចំណែកធានានិរន្តរភាពជាតិ សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងវិបុលភាព៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


