ព័ត៌មានជាតិ
គ.ជ.ប ទទួលបានពាក្យបណ្ដឹង២ករណីសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត
រយៈពេល៦ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្ដឹងចំនួន២ករណី ដែលទាក់ទងនឹងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា នៅថ្ងៃព្រហស្បតិ៍នេះ។

នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការបង្ហាញ និងសាកល្បងគុណភាពទឹកខ្មៅលុបមិនជ្រះ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ហង្ស ពុទ្ធា បានថ្លែងឱ្យដឹងថា បណ្ដឹងទី១ គឺគណបក្សប្រជាជនកម្ពុជា ប្ដឹងបុរសម្នាក់ឈ្មោះ កង សារ៉ាត់ ទាក់ទងការបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគណបក្សប្រជាជន។ ចំណែកបណ្ដឹងទី២ ត្រូវបានលោក ហង្ស ពុទ្ធា ប្រាប់ថា ជាករណី ជនអនាមិកបានយកស្លាកសញ្ញាគណបក្សប្រជាធិបតេយ្យមូលដ្ឋានទៅបិតលើរូបថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្ដឹងជាផ្លូវការទាំងពីរនេះ ក្រុមការងាររបស់ គ.ជ.ប បានកំពុងស៊ើបអង្កេត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។ ទន្ទឹមនេះ ពាក់ព័ន្ធនឹងជនឆ្លៀតឱកាស តាំងខ្លួនក្លាយជាមន្ត្រីតំណាងរបស់គណបក្សប្រជាជនកម្ពុជា ហើយធ្វើឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំព័ត៌មានមួយចំនួនទាក់ទងការគូសសន្លឹកឆ្នោត នាពេលកន្លងមកនេះ គ.ជ.ប ក៏កំពុងស៊ើបអង្កេតផងដែរ បើទោះបីជាមិនមានបណ្ដឹងផ្លូវការក៏ដោយ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហង្ស ពុទ្ធា។

តែយ៉ាងណាមិញ លោក ហង្ស ពុទ្ធា បានអះអាងថា ជារួមក្នុងរយៈពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតប៉ុន្មានថ្ងៃមកនេះ គឺមានសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយល្អប្រសើរ ក្រោមកិច្ចសហការល្អរវាងស្ថាប័ន គ.ជ.ប អាជ្ញាធរមានសមត្ថកិច្ច និងបណ្ដាគណបក្សទាំង១៨។
លោក ចាត់ទុកថា នេះជាភាពចាស់ទុំមួយទាំងគណបក្សនយោបាយ ទាំងអ្នកគាំទ្រ បើទោះបីមាននិន្នាការនយោបាយផ្ទុយគ្នាក៏ដោយ ខណៈការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាន់តែមានបទពិសោធន៍ពីមួយអាណត្តិទៅមួយអាណត្តិ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


