ព័ត៌មានជាតិ
៦ ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ២.៥៧ លាននាក់
របាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៣ ចាប់ពីខែមករាដល់ឆ្នាំមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.៥៧ លាននាក់ ក្នុងចំណោមភ្ញៀងទេសចរសរុបចំនួន ១១.១ លាននាក់។

ទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាមានប្រមាណ ២.៥៧ លាននាក់ កើនឡើង ៤០៩% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ ក្នុងនោះផ្លូវអាកាសមានចំនួន ៩១ ម៉ឺននាក់ កើនឡើង ២៧៩% ផ្លូវគោកមានចំនួន ១.៦៣ លាននាក់ កើនឡើង ៥២៦% និងផ្លូវទឹកមានចំនួន ៣ ម៉ឺននាក់ កើនឡើង ៥៨៦%។
ចំពោះប្រភពទីផ្សារសំខាន់ៗមាន៖ ថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងអូស្រ្ដាលី។
ដោយឡែកជើងហោះហើរអន្តរជាតិចូលសរុប ១០,៦៣៥ ជើង ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមាន ៧,៩៥៣ ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបមាន ២,៤២៧ ជើង និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ២៥៥ជើង។
យោងតាមការព្យាករណ៍ចុងក្រោយនៅឆ្នាំ២០២៣ កម្ពុជាអាចទទួលបានទេសចរអន្តរជាតិប្រមាណ ៥ លាននាក់ កើនឡើង ១២០% ធៀបនឹងឆ្នាំ២០២២៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


