ព័ត៌មានជាតិ
មកដឹងពីប្រាក់ឈ្នួលកម្មករកាត់ដេរចាប់ពីឆ្នាំ១៩៩៧ មកដល់ឆ្នាំ ២០២៣
រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរពីជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបដោយបានធ្វើការតម្លើងប្រាក់ឈ្មួលជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់កម្មករនិយោជិតបានកាន់តែប្រសើរ។

យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា នៅឆ្នាំ១៩៩៧ កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលចំនួន ៤០ ដុល្លារប៉ុណ្ណោះក្នុង ១ ខែរហូតដល់ឆ្នាំ ២០០០ ទទួលបាន ៤៥ ដុល្លារ។
ឆ្នាំ២០០៨ រដ្ឋាភិបាលបានឧបត្ថម្ភ ៦ ដុល្លារសម្រាប់ដោះស្រាយជីវភាពបន្ថែមពីប្រាក់ឈ្មួល ៤៥ ដុល្លារ។ នៅឆ្នាំ២០១០
រដ្ឋាភិបាលបានបញ្ចូលប្រាក់ឧបត្ថម្ភជីវភាព ៦ ដុល្លារដាក់បញ្ចូលទៅក្នុងប្រាក់ឈ្មួលចំនួន ៥៥ ដុល្លារធ្វើឱ្យប្រាក់ខែកម្មករទទួលបាន ៦១ ដុល្លារក្នុង ១ ខែ។ លុះដល់ឆ្នាំ ២០១១ រដ្ឋាភិបាលបានបន្តឧបត្ថម្ភ ៥ ដុល្លារសម្រាបថែទាំសុខភាពនិងផ្តល់ប្រាក់រង្វាន់ទៀតទាត់ ៧ ដុល្លារក្នុង ១ ខែ ធ្វើការបន្ថែមម៉ោងក្នុង ១ ថ្ងៃទទួលបាន ២០០០រៀលឬបាយ ១ ពេលដោយឥតគិតថ្លៃ និងទទួលបានប្រាក់អតីតការងារ និងឆ្នាំ២០១២ ផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរចំនួន ៧ ដុល្លារធ្វើឱ្យប្រាក់ខែកម្មករឡើងដល់ ៨០ ដុល្លារ និងឆ្នាំ២០១៣ ទទួលបាន ៨០ ដុល្លារ។

របាយការណ៍បានបន្តថា ឆ្នាំ ២០១៣ រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសកំណត់ប្រាក់ឈ្មួលសម្រាប់កម្មករនិយោជិតដោយមានការចូលរួមពីភាគីរដ្ឋាភិបាលដែលមានក្រសួងការងារ ភាគីនិយោជកនិងភាគីសហជីពតំណាងកម្មករនិយោជិត។
ចាប់តាំងពីឆ្នាំ២០១៣ មក ប្រាក់ឈ្មួលកម្មករបានតម្លើងជាបន្តបន្ទាប់ដូចជាឆ្នាំ ២០១៤ តម្លើងដល់ ១០០ ដុល្លារ ឆ្នាំ២០១៥ តម្លើងដល់ ១២៨ ដុល្លារ ឆ្នាំ២០១៦ តម្លើងដល់ ១៤០ ដុល្លារ ឆ្នាំ២០១៧ តម្លើងដល់ ១៥៣ ដុល្លារ ឆ្នាំ២០១៨ តម្លើងដល់ ១៧០ ដុល្លារ ឆ្នាំ២០១៩ តម្លើងដល់ ១៨២ ដុល្លារ ឆ្នាំ២០២០ តម្លើងដល់តម្លើងដល់ ១៩០ ដុល្លារឆ្នាំ២០២១ តម្លើងដល់ ១៩២ ដុល្លារ។ ក្នុងកំឡុងរាតត្បាតកូវីដ១៩ ឆ្នាំ២០២២ តម្លើងដល់ ១៩៤ ដុល្លារនិងឆ្នាំ ២០២៣ តម្លើងដល់ ២០០ ដុល្លារក្នុង១ខែ។
ប្រាក់ឈ្នួល ២០០ ដុល្លារនេះមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែលមានដូចជា សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ ដុល្លារអាមេរិកក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ ដុល្លារអាមេរិកក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២,០០០ រៀលក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចាប់ពី ២ ទៅ ១១ ដុល្លារអាមេរិកក្នុងមួយខែសម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី ២ ដល់ឆ្នាំទី១១។ ដូចនេះជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២១៧ ដល់ ២៣២ ដុល្លារអាមេរិកក្នុងមួយខែ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


