ព័ត៌មានជាតិ
លោក ឃួង ស្រេង ដឹកនាំសមាជិកបក្សប្រជាជន២ពាន់នាក់ ហែក្បួនឃោសនារកសំឡេងឆ្នោតជាលើកទី២
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ និងលោកស្រី នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានធ្វើពិធីជួបជុំ និងដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ នៅមុខបុរីភូមិសំរោង ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

ការជួបជុំនេះ មានការចូលរួមពីសមាជិក សមាជិកា ចំនួន ២,០០០នាក់ មានរថយន្តតូចធំ ចំនួន ១៥គ្រឿង និងម៉ូតូ-កង់បី ចំនួន ៩០០គ្រឿង និងគ្រឿងបំពងសំឡេងតាមរថយន្ត និងម៉ូតូ-កង់បី។ ក្នុងពិធីនេះក្រោយពីលោកឃួង ស្រេង បានឡើងអានសេចក្តីថ្លែងការណ៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួច ក្បួនក៏បានដង្ហែចេញពីមុខបុរីភូមិសំរោងនោះ មកតាមផ្លូវជាតិលេខ៥ ទៅទិសខាងត្បូងរហូតដល់កែងអក្សរតេ បត់ចូលតាមផ្សារព្រែកព្នៅ ឆ្ពោះទៅទិស ខាងលិចតាមផ្លូវលេខ១៥១ រហូតដល់ផ្លូវលេខ៤២ បត់ឆ្វេងទៅទិសខាងត្បូង ទៅត្រង់រហូត ដល់ទួលកំណប់ បត់ឆ្វេងទៅទិសខាងកើត ទៅត្រង់រហូតដល់មហាវិថីឈ្នះ ឈ្នះ។ បន្ទាប់មក ក៏បត់ស្តាំទៅត្រង់រហូតដល់ចំនុចប៉ុស្តិ៍២៤ម៉ោង បត់ឆ្វេងទៅផ្លូវលេខ២០១១ បត់ឆ្វេងទៅតាមផ្លូវបេតុង មុខបុរីឈូកវ៉ា១ ត្រង់ទៅខ្លោងទ្វាវត្តអង្គក្រពើ បត់ស្តាំតាមមហាវិថីឈ្នះ ឈ្នះ ដល់ផ្លូវបេតុង ឡុងឈិន បត់ឆ្វេងទៅត្រង់ ដល់ផ្លូវលេខ១៥១ បត់ឆ្វេងទៅទិសខាងលិច ដល់ខ្លោងទ្វាវត្តអង្គ សិរីសួស្ដី ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ បត់ស្ដាំទៅទិសខាងត្បូង ដល់មុខបុរីភូមិសំរោង ក្បួន បញ្ចប់ និងរំសាយតាមសង្កត់រៀងៗខ្លួន។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងហើយថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕

ដោយ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


