ព័ត៌មានជាតិ
ជនបរទេសប្រមាណ ៥០រូប ទទួលបានការបណ្តុះបណ្តាលភាសាខ្មែរពីរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនោះជនជាតិថៃច្រើនជាងគេ
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា មកដល់ពេលនេះរាជបណ្ឌិត្យសភាកម្ពុជា បានបណ្តុះបណ្តាលភាសាខ្មែរជូនជនបរទេសសរុប ៥០រូបហើយ ដែលមានជនជាតិជប៉ុន ជនជាតិកូរ៉េ ជនជាតិចិន ជនជាតិអង់គ្លេស ជនជាតិរុស្ស៊ី ជនជាតិអាឡឺម៉ង់ ជនជាតិអាមេរិក ជនជាតិបារាំង និងថៃជាដើម។ ក្នុងនោះផងដែរក៏មានវត្តមានមន្រ្តីដែលមកពីអគ្គរាជទូត និងអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ជនជាតិកូរ៉េ បានរៀនចប់បណ្ឌិតអក្សរសាស្ត្រខ្មែរចំនួន ២រូប ជនជាតិជប៉ុនចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អក្សរសាស្រ្តខ្មែរ ១រូប ជនជាតិចិនរៀនចប់ បរិញ្ញាបត្រជាន់ខ្ពស់អក្សរសាស្រ្តខ្មែរ ចំនួន ១រូប។

លោកបណ្ឌិត បានឲ្យដឹងទៀតថា ក្នុងចំណោមជនជាតិបរទេសទាំង ៥០រូប ដែលមករៀនភាសាខ្មែរ នៅរាជបណ្ឌិត្យសភាកម្ពុជា គឺជនជាតិថៃមានច្រើនជាងគេ ដោយមានចំនួនប្រមាណជិត ៤០រូប។ ក្រៅពីជនជាតិថៃ គឺជនជាតិវៀតណាមមានចំនួន ៣រូប កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ភាសាវិទ្យា នៅរាជបណ្ឌិត្យសភាកម្ពុជា ផងដែរ។

លោកបណ្ឌិត យង់ ពៅ បញ្ជាក់ថា ក្រៅពីការបណ្ដុះបណ្ដាលថ្នាក់ភាសាខ្មែរដល់ជនបរទេស រាជបណ្ឌិត្យសភាកម្ពុជា ក៏មានកម្មវិធីបណ្ដុះបណ្ដាលជំនាញវគ្គខ្លី ទាក់ទងនឹងជំនាញចុងភៅ ការកែឆ្នៃភេសជ្ជផ្សេងៗ ដូចជា៖ ស្រាក្រឡុក ឬស្រា សម្រាប់សុខភាព និង ជំនាញធ្វើម្ហូមផ្សេងៗទៀត សាធារណៈជន និងជនបរទេស។

ជាក់ស្ដែង ជនជាតិបរទេសបានមករៀនជំនាញចុងភៅ ក្នុងកម្រិតអ្នកមាន ឬអភិជន សម្រាប់យកទៅបើកភោជនីយដ្ឋាន នៅប្រទេសរបស់ពួកគេ។ ជាងនេះទៅទៀត ជនជាតិបរទេសខ្លះ បន្ទាប់ពីបានរៀនចប់ជំនាញធ្វើម្ហូបវគ្គខ្លី រួចហើយក៏បានបម្រើការជាចុងភៅ នៅតាមភោជនីយដ្ឋាន ឬ សណ្ឋាគារធំៗ ក្នុងប្រទេសកម្ពុជាដែរ។

លោកបណ្ឌិត យង់ ពៅ រាជបណ្ឌិត្យសភាកម្ពុជា មិនត្រឹមតែបណ្ដុះបណ្ដាលថ្នាក់ភាសាខ្មែរ និងជំនាញចុងភៅ តែប៉ុណ្ណឹងនោះទេ តែរាជបណ្ឌិត្យសភាកម្ពុជា ក៏មានបណ្ដុះបណ្ដាលថ្នាក់ភាសាចិន កម្រិតទាប មធ្យម និងកម្រិតខ្ពស់ តាមរយៈវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា៕
អត្ថបទ៖ សួស សិត

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


