Connect with us

ព័ត៌មានជាតិ

ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថល​

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទៅលើគម្រោង Financial Transparency Corridor (FTC) បង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលថ្មីមួយ ដែលជួយសម្រួល​ដល់ពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុឆ្លងដែនសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងអភិវឌ្ឍ FTC អាចធ្វើការវាយតម្លៃហិរញ្ញប្បទានលើអាជីវកម្មឆ្លងដែនរបស់សហគ្រាសធុនតូច និងមធ្យមរវាង​ប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលផ្តល់សេវាដល់សហគ្រាសធុនតូច និងមធ្យម​នៅកម្ពុជា ក៏អាចធ្វើការវាយតម្លៃហិរញ្ញប្បទាន ដោយប្រើប្រាស់ព័ត៌មានទទួលបានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​នៅសិង្ហបុរីតាមរយៈផ្លេតហ្វម FTC ផងដែរ។

ការប្រើប្រាស់ផ្លេតហ្វម FTC នេះនឹងជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសទាំងពីរ ដើម្បីពង្រីក​បណ្តាញពាណិជ្ជកម្មឌីជីថលកាន់តែទូលំទូលាយ តាមរយៈបណ្ដាញ Business Sans Border Proxtera និងផ្ដល់ឱកាសដល់ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មកាន់តែប្រសើរក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀត។

លោកស្រី ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា នាពេលថ្មីៗនេះ ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា បានសហការលើការចែករំលែកព័ត៌មានឥណទានរបស់អតិថិជនឆ្លងដែន ដែលធ្វើឱ្យប្រជាជន​នៃប្រទេសទាំងពីរកាន់តែមានភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុពីប្រទេសនីមួយៗ។ ការអភិវឌ្ឍគម្រោង FTC នេះកាន់តែធ្វើឱ្យមានភាពងាយស្រួលសម្រាប់ពាណិជ្ជកម្ម និងសហគ្រាសធុនតូច និងមធ្យម ព្រោះថាវាគឺជាឆ្អឹង​ខ្នងនៃសេដ្ឋកិច្ចកម្ពុជា និងសិង្ហបុរី។ ជាងនេះទៅទៀត លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានឆ្លងដែនរបស់សហគ្រាស នឹងជួយដល់ប្រតិបត្តិការរបស់អាជីវកម្ម និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

លោក Sopnendu Mohanty អគ្គនាយកប្រតិបត្តិបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានសង្កត់ធ្ងន់ថា «គម្រោង FTC នឹងគាំទ្រដល់លំហូរពាណិជ្ជកម្មបើកចំហសម្រាប់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យមតាមរយៈការពង្រឹងគុណភាពទិន្នន័យសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុរវាងប្រទេសសិង្ហបុរី និងកម្ពុជា។ លើសពីនេះទៅទៀត នឹងនាំឱ្យមានភាពជាដៃគូកាន់តែជិតស្និទ្ធ រវាងគ្រឹះស្ថានហិរញ្ញវត្ថុ​របស់ប្រទេសទាំងពីរទៅ​លើការអភិវឌ្ឍផលិតផល និងសេវាប្រកបដោយនវានុវត្តន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់​តែរឹងមាំក្នុង​សកល​ភាវូបនីយកម្មសេដ្ឋកិច្ចឌីជីថល»

បើតាមធនាគារជាតិកម្ពុជា គោលបំណងសំខាន់នៃផ្លេតហ្វម FTC នេះ គឺបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីធីថល ដើម្បី​សម្រួល​ដល់ការដោះដូរព័ត៌មានរវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលចូលរួមក្នុងផ្លេតហ្វមនៅក្នុងប្រទេសទ្វេភាគី ហើយនឹងគាំទ្រទៅលើការវាយតម្លៃឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម ដែលអនុលោម​តាមបទប្បញ្ញត្តិស្តីពី ការប្រឆាំងការសម្អាតប្រាក់ ដើម្បីកាត់បន្ថយវិវាទពាណិជ្ជកម្ម និងហានិភ័យ។

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋបាលរាជធានីនាំយកអំណោយជាង១០០មុខ ជូនវិរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម

ជីវិតកម្សាន្ដ១ ម៉ោង មុន

HyunA លុប​រូបអាក្រាតកាយ ក្រោយ​​អ្នក​គាំទ្របង្ហាញក្ដីបារម្ភ​ខ្លាំង

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសយោធាថៃប្រើប្រាស់ផ្សែងពុលអំឡុងពេលជម្លោះ ថាជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

ព័ត៌មានជាតិ១ ម៉ោង មុន

វិស័យឯកជន និងសមាគមធុរកិច្ចនានា រួមគ្នាបង្កើតមូលធិនិជួយសង្រ្គោះកងកម្លាំងជួរមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ ពិសេសកងទ័ពអង់អាចក្លាហាននៅសមរភូមិមុខ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

Sokha Hotels

ព័ត៌មានពេញនិយម