ព័ត៌មានជាតិ
តើ គ.ជ.ប អាចដឹងបានយ៉ាងដូចម្ដេច ចំពោះអ្នកដែលមិនបានទៅបោះឆ្នោត ហើយចង់ឈរឈ្មោះបោះឆ្នោតលើកក្រោយ?
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប អាចដឹងចំពោះអ្នកដែលមិនបានទៅបោះឆ្នោត ហើយមានបំណងឈរឈ្មោះបោះឆ្នោតលើកក្រោយទៀត តាមរយៈបញ្ជីឈ្មោះអ្នកបោះឆ្នោត ក្រោយការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបានបញ្ចប់។ ការបញ្ជាក់នេះ ដើម្បីឆ្លើយតបទៅនឹងសំណួរថាតើ គ.ជ.បអាចដឹងបានយ៉ាងដូចម្ដេច ចំពោះអ្នកដែលមិនបានទៅបោះឆ្នោត ហើយមានបំណងឈរឈ្មោះបោះឆ្នោតលើកក្រោយទៀតនោះ?

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១២ ខែកក្កដានេះថា អ្នកបោះឆ្នោត ត្រូវទៅបង្ហាញខ្លួនលេខាធិការ នៃគណៈកម្មការការិយាល័យបោះឆ្នោត ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួន ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាមួយនឹងបញ្ជីបោះឆ្នោត។
ដូច្នេះឈ្មោះ និងទិន្នន័យរបស់អ្នកបោះឆ្នោត នៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងរូបពិតរបស់សាម៉ីខ្លួន ត្រូវផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជីបោះឆ្នោត ដែលលេខាធិការប្រើសម្រាប់គូសសម្គាល់អ្នកដែលបានអញ្ជើញទៅបោះឆ្នោត។
លោក សោម សូរីដា បានបញ្ជាក់ថា «វត្តមានរបស់គាត់ (អ្នកបោះឆ្នោត) មិនមែនជាការសម្ងាត់ទេ វត្តមានអ្នកបោះឆ្នោតដែលមកបោះឆ្នោត មិនមែនជាការសម្ងាត់ទេ ប៉ុន្តែការបោះឆ្នោតរបស់គាត់នៅក្នុងបន្ទប់សម្ងាត់នោះទេ ទើបជាការសម្ងាត់»។
អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ទៀតថា បន្ទាប់ពីការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតបានបញ្ចប់ គឺបញ្ជីបោះឆ្នោត នឹងត្រូវដាក់ក្នុងកញ្ចប់ដោយឡែកមួយ បញ្ជូនមកកាន់ គ.ជ.ប ដើម្បីស្រង់ឈ្មោះអ្នកដែលបានទៅបោះឆ្នោត។
លោក សោម សូរីដា បានគូសបញ្ជាក់បែបនេះថា «ដូច្នេះគេអាចដឹងអំពីប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយបានចេញទៅបោះឆ្នោត តាមរយៈការពិនិត្យមើលគំនូសធីក ដោយលេខាធិការគណៈកម្មការការិយាល័យបោះឆ្នោត គូសពេលដែលមានវត្តមានអ្នកបោះឆ្នោត អញ្ជើញមកបោះឆ្នោត»។
វិសោធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ ត្រង់មាត្រា ២៣ថ្មី បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំង ជាតំណាងរាស្រ្ដ ត្រូវបំពេញលក្ខខណ្ឌដូចជា៖ ១. មានសញ្ជាតិខ្មែរពីកំណើត, ២. មានអាយុ ២៥ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោត, មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត, ៤. បានអនុវត្តសិទ្ធិបោះឆ្នោត ដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោត ជាសកលចំនួនពីរលើកចុងក្រោយជាប់គ្នា ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះ មានមូលហេតុសមស្រប, ៥. មានលំនៅឋាន ឬទីសំណាក់ក្នុងព្រះរាជាណាចក្រកម្ពុជា, ៦. មានការតែងតាំងពីគណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត។
ចំពោះបែបបទ លក្ខខណ្ឌ និងនីតិវិធី ព្រមទាំងមូលហេតុសមស្របនៃការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតបាន សម្រាប់ការអនុវត្តចំណុចទី ៤ នៃមាត្រានេះ ត្រូវកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


