ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងធម្មការ៖ក្រសួងមិនបានកំណត់ចំនួនមនុស្សចូលរួមក្នុធីបុណ្យមាឃ បូជានោះទេ
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៧ មករានេះថា ក្រសួងមិនបានកំណត់ចំនួនមនុស្សចូលរួមក្នុងពិធីបុណ្យមាឃបូជា ដែលនឹងប្រារព្វធ្វើនៅថ្ងៃទី២៨និង២៩ខែមករាឆ្នាំ២០២១នេះទេ។
ការលើកឡើងរបស់អ្នកនាំពាក្យនេះជាការឆ្លើយតបទៅនឹងចម្ងល់របស់ប្រជាពលរដ្ឋនិងពុទ្ធបរិស័ទមួយចំនួនដែលបាននិយាយតៗគ្នាថា ពិធីបុណ្យមាឃបូជាឆ្នាំនេះមានកំណត់ចំនួនមនុស្សចូលរួម។ លោក បានបន្តថាទោះបីជាកម្ពុជានៅទទួលរងនូវបញ្ហាជំងឺកូវីដ១៩ ក៏ដោយក៏ក្រសួងនៅតែអនុញ្ញាតឲ្យគ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេសរៀបចំពិធីបុណ្យមាឃបូជានេះឲ្យបានអធិកអធមដោយអាស្រ័យទៅលើទីធ្លានៃវត្តអារាមនីមួយៗប៉ុណ្ណោះព្រោះពិធីបុណ្យនេះជាពិធីបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោក តែងតែប្រារព្ធធ្វើពុំដែលអាកខានឡើយ។

លោក បានបន្តទៀតថា«ប៉ុន្តែការប្រារព្វពិធីនេះគ្រប់ទីវត្តអារាមត្រូវប្រកាន់ខ្ជាប់ជាមូយនឹងវិធានការតឹងរឹងរបស់ក្រសួងសុខាភិបាលដូចជាពាក់ម៉ាស ឧស្សាហ៍លាងសំអាតដៃជាមួយ អាកុលឬជែលនិងរក្សាគម្លាតសុវត្តិភាពបុគ្គលដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩»។
ជាមួយគ្នានេះដែរ លោកបានណែនាំដល់មន្ត្រីក្រសួងធម្មការស្រុកត្រូវសហការជាមួយមន្ត្រីសង្ឃនិងអាជ្ញាធរមូលដ្ឋានចុះពិនិត្យតាមទីវត្តអារាមនានាដើម្បីធ្វើយ៉ាងណារៀបចំពិធីបុណ្យមាឃបូជានេះប្រព្រឹត្តិទៅប្រកបដោយដោយរលូននិងចៀសផុតពីការឆ្លងជំងឺកូវីដ១៩។
ទន្ទឹមនឹងនេះលោកក៏បានក្រើនរំលឹកដល់គ្រប់បណ្តាទីវត្តអារាមនៅទូទាំងប្រទេសត្រូវរៀបចំវត្ត តុបតែងលម្អបរិវេណវត្តដោយផ្កាភ្ញី បំភ្លឺភ្លើង ផ្ទាំងប៉ាណូធំៗ ស្ដីពីព្រះពុទ្ធទ្រង់ប្រសូត ព្រះពុទ្ធទ្រង់ត្រាស់ដឹង ព្រះពុទ្ធទ្រង់បរិនិព្វាន និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់រំយោល ទង់ក្លែប ព្រមទាំងបដាពាក្យស្លោកផ្សេងៗដើម្បីប្រារព្វពិធីបុណ្យមាឃបូជានេះឱ្យបានអធិកអធម។

គួរបញ្ជាក់ថាពិធីបុណ្យមាឃបូជាប្រារព្ធធ្វើឡើងដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំងពីរនៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើង នៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គ សន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។ រាជរដ្ឋាភិបាលក៏បានចាត់ចែងរៀបចំកម្មវិធីបុណ្យនេះនៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ)ស្រុកពញាឮ ខេត្តកណ្ដាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ គ្រូ សិស្ស សីលវន្ត សីលវតី និង ពុទ្ធបរិស័ទចូលរួមបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនាផងដែរ៕
សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


