Connect with us

ព័ត៌មានជាតិ

ពន្ធដារ ប្រមូលពន្ធ-អាករ បានជាង ២ ពាន់លានដុល្លារ ក្នុងឆមាសទី១

បានផុស

នៅ

តាមរយៈប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ពន្ធដារប្រមូលចំណូលពន្ធ-អាករ សរុបបានចំនួន ៨ ៣៩៣,១៧ ប៊ីលានរៀល (ប្រមាណ ២ ០៧២,៣៩ លានដុល្លារ)។ សម្រាប់ក្នុងខែមិថុនា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលប្រមូលបានជាក់ស្តែងមានចំនួន ៩៩៥,០១ ប៊ីលានរៀល (ប្រមាណជា ២៤៥,៦៨ លានដុល្លារ)។ នេះបើតាមអគ្គនាយកដ្ឋានពន្ធដារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំណូលពន្ធដារ ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលការណ៍នេះ​បាននិងកំពុងឆ្លុះបញ្ចាំងពីជំនឿចិត្ត របស់អ្នកជាប់ពន្ធ និងសាធារណជន មកលើស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ​របស់កម្ពុជា។

សូមបញ្ជាក់ថា នៅក្នុង​ឆ្នាំ​ ២០២២ អគ្គនាយកដ្ឋាន​​ពន្ធដារ ប្រមូល​ចំណូល​បាន​ប្រមាណ ៣,៤៥៥ ​ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង​ ១២២,៥៤​ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២២ ឬ​លើស​ ៦៦៧,៣៤ ​លាន​ដុល្លារ ដែល​ស្មើ ២៣,៩៦ ​ភាគរយ​។ ក្នុង​ឆ្នាំ​ ២០២៣ នេះ​ផែនការ​កំណត់​ការប្រមូល​ចំណូល​ឱ្យបាន​ចំនួន ៣,៥៧១​ ពាន់​លាន​ដុល្លារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម