ព័ត៌មានជាតិ
ប្រទះឃើញសំបកកង់រថយន្តមួយទឹកគរលើគ្នានៅច្រករបៀងព្រំដែនកម្ពុជា-ថៃ សង្ស័យរត់ពន្ធនាំចូលខុសច្បាប់
ថ្មីៗនេះមានការប្រទះឃើញសកម្មភាពដឹកជញ្ជូនសំបកកង់រថយន្តមួយទឹក គ្រប់ប្រភេទរាប់រយសំបក ដែលត្រូវបានឈ្មូញលួចនាំចេញពីប្រទេសថៃចូលមកកម្ពុជាតាមច្រករបៀងមួយកន្លែងក្បែរច្រកទ្វារអន្តរជាតិគីឡូ១៣ «ភ្នំដី» ដែលច្រករបៀងនេះស្ថិតក្នុងភូមិចាបយំ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

រាល់សកម្មភាពដឹកជញ្ជូនឆ្លងដែននេះ ត្រូវបានប្រភពជាច្រើនសង្ស័យថា គ្មានច្បាប់អនុញ្ញាត និងយកមកលក់ចែកចាយ បន្ត ដោយការនាំចូលសំបកកង់រថយន្តមួយទឹកខាងលើនេះ ពុំទាន់មានអង្គភាពពាក់ព័ន្ធណាមួយទទួលខុសត្រូវ ឬបកស្រាយបែបណានោះឡើយ។
បើតាមការរៀបរាប់ពីប្រភពមួយចំនួនដែលរស់នៅក្បែច្រករបៀងបាននិយាយថា ការនាំចូលសំបកកង់រថយន្តមួយទឹកពី ប្រទេសថៃនេះត្រូវបានគេរកឃើញកាលពីព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៣ ស្ថិត នៅចម្ងាយពីច្រកទ្វារអន្តរជាតិ គីឡូ ១៣ «ភ្នំដី»ប្រហែលជាង១០០ម៉ែត្រ ដែលតំបន់នេះ ស្ថិតក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់មន្ត្រីនគរបាលអន្តោ ប្រវេសន៍។

ក្រោយពីផ្ទុះព័ត៌មាននេះភាព គេសង្គេតឃើញមន្ត្រី អន្តោប្រវេសន៍ ចុះទៅពិនិត្យផងដែរដល់ទីតាំងច្រករបៀងតែគេមិន ប្រទះឃើញសកម្មភាពក្រុមឈ្មួញដឹកជញ្ជូនសំបកកង់ជាក់ស្ដែងទេតែគេឃើញមានសំបកកង់រថយន្តមួយទឹកៗជាច្រើន ដាក់គរលើគ្នានៅត្រើយម្ខាងនៃទឹកដីថៃ និងមានច្រើនគ្រាប់ទៀតដាក់គរលើគ្នានៅខាងទឹកដីខ្មែរ ដោយសំបកកង់ទាំងនេះគេសង្ស័យច្រើនថ្ងៃហើយ ក្រោយពីគេតែងឃើញកម្មករដឹកជញ្ជូនសំបកកង់នេះ ចេញពីក្នុងព្រៃព្រំដែនថៃនៅក្នុងតំបន់នោះ។
ប្រភពខាងលើបានបន្តថា ក្រោយពីគេបានប្រទះឃើញកម្មករអូសរទេះចូលដឹកសំបកកង់ឡាននោះ ហើយគេក៏បានសួរនាំ កម្មករប្រាប់ថា សំបកកង់គឺម្ចាស់ជាមន្ត្រីយោធាម្នាក់នៅស្រុកសំពៅលូន តែគេមិនស្គាល់ឈ្មោះពិតប្រាកដទេ ដោយមន្ត្រីយោធានោះបានបញ្ជាឱ្យដឹកសំបកកង់ឡានទាំងនេះ យកទៅស្ដុកទុកនៅឃ្លាំងមួយកន្លែងម្ដុំផ្សារតាឡន ក្នុងស្រុកសំពៅលូន។

ប៉ុន្តែបើតាមក្រុមអ្នកសារព័ត៌មាន ដែលបានចុះទៅកាន់ច្រករបៀងនេះហើយបានជួបនឹងមន្ត្រីនគបាលអន្តោប្រវេសន៍ ដែលចុះពិនិត្យសំបកកង់ឡានដែលស្តុបនៅច្រករបៀងបានបញ្ជាក់ថា មន្ត្រីនគបាលអន្តោប្រវេសន៍ មិនបានបកស្រាយយ៉ាងណានោះឡើយ ហើយក៏មិនទាន់ដឹងអំពីចំណាត់ការនៅឡើយដែរ ដោយនៅពេលនោះ ក្រោយពីចុះពិនិត្យរួចក៏ត្រឡប់ទៅវិញយ៉ាងស្ងៀមស្ងាត់៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


