ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ឯកអគ្គរដ្ឋទូតបារាំង ជួយទាក់ទាញអ្នកទេសចរណ៍បារាំងមកកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ឯកអគ្គរដ្ឋទូតបារាំង ជួយទាក់ទាញអ្នកទេសចរណ៍បារាំងមកកាន់កម្ពុជា ដែលជាចំណុចល្អនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី ១ ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ១៩១៨ នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣នេះ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការសម្ពោធវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី ១ នាពេលនេះ គឺជាការដាស់តឿនដល់កុលបុត្រខ្មែរ ដែលជាទំពាំងស្នងឬស្សីគ្រប់រូប ឲ្យស្គាល់តម្លៃនៃសន្តិភាព ដែលជាគុណតម្លៃសកលនៃមនុស្សជាតិ ហើយត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់នូវគ្រប់ឧបាយ កល ដែលបង្កឲ្យមានសង្រ្គាម និងអស្ថេរភាពសង្គម ជាពិសេសត្រូវសាមគ្គីគ្នា ថែរក្សាសន្តិភាពនេះឲ្យបានឋិតថេរ យូរអង្វែងច្រើនជំនាន់តរៀងទៅ ដើម្បីភាពរីកចម្រើនរុងរឿង នៃប្រទេសជាតិយើង។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ក្នុងនាមរាជរដ្ឋាភិបាល សម្ដេច ប្រគល់សមិទ្ធផលថ្មីដ៏មានអត្ថន័យនេះ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង និងថែរក្សា ហើយវិមាននេះ នឹងបង្កើននូវសោភ័ណ្ឌភាព និងបរិស្ថានទីក្រុងល្អ ជូនប្រជាពលរដ្ឋ និងទេសចរណ៍ជាតិ និងអន្តរជាតិ នៅរាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតជូនស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បីទុកជាប្រយោជន៍ក្នុងការប្រើប្រាស់វិមាននេះ សម្រាប់រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី ១ និងពិធីផ្សេងៗទៀតផងដែរ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ នឹងជួយទាក់ទាញអ្នកទេសចរណ៍បារាំងមកកាន់ប្រទេសកម្ពុជា ជាពិសេសមកកាន់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី ១ នេះ ដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអ្នកដែលបានបូជាជីវិតកាលពីសង្រ្គាមលោកលើកទី ១។ នេះជាចំណុចល្អ នៃទំនាក់ទំនងរវាងកម្ពុជា-បារាំង ហើយជាផ្នែកមួយនៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


