ព័ត៌មានជាតិ
គណបក្សដែលចូលរួមការបោះឆ្នោត គាំទ្រចំណាត់ការរបស់ គ.ជ.ប ទៅលើទណ្ឌិត សម រង្ស៊ី និងបក្ខពួក
គណបក្សនយោបាយដែលចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ បានគាំទ្រចំណាត់ការរបស់ គ.ជ.ប ទៅលើទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយចំនួនទៀត ដែលធ្វើសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត។ គណបក្សនយោបាយទាំងនោះ យល់ថា ចំណាត់នេះ គឺជាការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលគណបក្សរបស់លោកបានចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧នេះ យល់ឃើញថា ចំណាត់របស់ គ.ជ.ប ទៅលើទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយចំនួនទៀត គឺជាការអនុវត្តច្បាប់មួយដ៏ត្រឹមត្រូវ ព្រោះបុគ្គលទាំងនោះមិនបានអនុវត្តច្បាប់។
លោកមានប្រសាសន៍បែបនេះថា «ខ្ញុំយល់ឃើញថា ជារឿងអនុវត្តច្បាប់មួយដែលត្រឹមត្រូវ ពីព្រោះច្បាប់ចេញមកហើយ គឺដាក់ទោសទណ្ឌដល់ជនណា ដែលបំផុសបំផុលមិនឲ្យពលរដ្ឋទៅបោះឆ្នោត ឬក៏បំផុសបំផុលឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល អញ្ចឹងបើមានបុគ្គលនោះមែន ច្បាប់ត្រូវតែអនុវត្ត អ្នកអនុវត្តច្បាប់ត្រូវប្រើច្បាប់នេះ ដើម្បីកុំឲ្យជនទាំងឡាយមើលងាយច្បាប់ អញ្ចឹងវាជារឿងត្រឹមត្រូវដែល គ.ជ.ប អនុវត្តច្បាប់លើក្រុមទាំងនោះ»។
ចំណែកប្រធានគណបក្សធម្មាធិបតេយ្យ លោកស្រី ពោធិតី សាវត្ថី ដែលជាគណបក្សចូលរួមការបោះឆ្នោតដែរនោះ បានលើកឡើងថា គ.ជ.ប ដែលមានចំណាត់ការលើទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយចំនួនទៀតនោះ គឺជាការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ។

លោកស្រី ពោធិតី សាវត្ថី មានប្រសាសន៍បែបនេះថា «អញ្ចឹងគេដាក់ទោសទណ្ឌ គឺអត់ខុសទេ គ.ជ.ប ដាក់ទោសអត់ខុសទេ ដោយសារតែគាត់កំពុងតែបំផ្លាញជាតិទាំងមូលម៉ង ហើយបើគាត់ធ្វើឲ្យប្រជាពលរដ្ឋ ឬនាំប្រជាពលរដ្ឋទៅរកចំណុចខុសឆ្គងមែនទែនតែម្ដង អញ្ចឹងខ្ញុំគាំទ្រចំណាត់ការរបស់ គ.ជ.ប»។
កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) បានបើកសវនាការលើបណ្តឹងចំនួន ៥ ប្ដឹងមេក្លោងបានដឹកនាំធ្វើសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត។
ក្នុងនោះ បានសម្រេចពិន័យជាប្រាក់ចំនួន ២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះឈ្មោះ សម រង្ស៊ី និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតសម្រាប់រយៈ ២៥ឆ្នាំ។ បន្ថែមពីលើនេះ ក៏មានបក្ខពួករបស់ទណ្ឌិត សម រង្ស៊ី មួយចំនួនទៀត ក៏ត្រូវគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) ពិន័យជាប្រាក់ចំនួន ១០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ហើយលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់រយៈពេល ២០ឆ្នាំ។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ចំណាត់ការរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) ទៅលើទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយចំនួនទៀតនោះ ត្រូវបានអនុវត្តតាមច្បាប់ ស្ដីពី វិសោធនកម្មនៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ មាត្រា ១៤២ថ្មី៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


