ព័ត៌មានជាតិ
លោក ហង្ស ពុទ្ធា ៖ ការឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃ ប្រព្រឹត្តទៅដោយរលូន និងមានការយោគយល់គ្នាល្អ
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអះអាងថា យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃកន្លងមកទៅនេះ គឺមានដំណើរការយ៉ាងរលូន មានអធ្យាស្រ័យយោគយល់គ្នា និងមានការសហការបានយ៉ាងល្អពីភាគីពាក់ព័ន្ធផ្សេងៗទៀត។ លោកបានអះអាងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរសៀលថ្ងៃសុក្រនេះ នៅទីស្តីការគ.ជ.ប។

ជាមួយគ្នានេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ក៏បានអះអាងដែរថា ដំណើរការរលូននៃយុទ្ធនាការឃោសនាបោះឆ្នោត គឺមានការចូលរួមសហការពីសំណាក់គណបក្សទាំង១៨ផងដែរ។ បើតាមលោក ហង្ស ពុទ្ធា ការឃោសនាបោះឆ្នោតនៅក្នុងរយៈពេល២១ថ្ងៃនេះ គឺគណបក្សនយោបាយបានធ្វើផ្សព្វផ្សាយ និងឃោសនាបានដោយស្មើភាព និងតម្លាភាព។

សូមបញ្ជាក់ថា ថ្ងៃទី២១ ខែកក្តដានេះ គឺជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។ ដូច្នេះហើយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានតម្រូវឲ្យគ្រប់គណបក្សនយោបាយទាំងអស់ បញ្ឈប់រាល់សកម្មភាពទាំងអស់នៅត្រឹមម៉ោង១០យប់ថ្ងៃសុក្រនេះ។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយនានាក៏ត្រូវបញ្ឈប់ការផ្សព្វផ្សាយពាក់ព័ន្ធនឹងគណបក្សនយោបាយ និងគោលនយោបាយគណបក្សទាំង១៨ ត្រឹមម៉ោង១០យប់នេះដូចគ្នាផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


