ព័ត៌មានជាតិ
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបថ្លែងថា រយៈពេល២១ថ្ងៃ នៃការឃោសនាបោះឆ្នោត មានបរិយាកាសល្អនិង គ្មានអំពើហិង្សា
សៀមរាប ៖ រយៈពេល២១ថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧នេះ នៅខេត្តសៀមរាប ពុំមានហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ នេះបើតាមការលើកឡើងរបស់ លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប។

លោក នឹម វ៉ាន់សំ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២១ ខែកក្កដានេះថា សម្រាប់ខេត្តសៀមរាប មានគណបក្សនយោបាយចំនួន១៤ បានចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ ហើយការឃោសនា មានដំណើរការទៅដោយរលូន មិនមានអំពើហិង្សា ឬបញ្ហាអសន្តិសុខអ្វីនោះទេ។ លោកថា គ្រប់គណបក្សនយោបាយបានគោរពទៅតាមនីតិវិធីនៃការឃោសនា មិនមានហិង្សា ឬពាក្យបណ្តឹងនោះទេ។

លោកនឹម វ៉ាន់សំ បញ្ជាក់ថា “ចាប់ពីថ្ងៃទី០១មកដល់ថ្ងៃទី២១ យើងសង្កេតឃើញថា គណបក្សនយោបាយទាំងអស់បានធ្វើការឃោសនាបានរលូនល្អ ពុំមានបញ្ហាអ្វីដែលកើតឡើងឲ្យពិបាកយើងដោះស្រាយទេ។ មិនមានពាក្យបណ្តឹងផ្សេងៗ អត់មានអំពើហិង្សា ឬក៏បទល្មើសប្រឆាំងនីតិវិធី ក៏មិនមានដែរ។ មួយទៀតការឃោសនានៅពេលយប់ ក៏អត់មានការឃោសនាពេលយប់ទេ”។

បើទោះជាមានគណបក្សនយោបាយដល់ទៅ១៤ បានចុះឈ្មោះប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះក្តី ប៉ុន្តែបើតាមលោក នឹម វ៉ាន់សំ បានឲ្យដឹងថា មានតែគណបក្សនយោបាយមួយចំនួនប៉ុណ្ណោះ ដូចជាគណបក្សយុវជនកម្ពុជា គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាជនកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើការឃោសនាផុសផុល ដែលក្នុងនោះសម្រាប់ថ្ងៃចុងបញ្ចប់នៃយុទ្ធនាការឃោសនានេះ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះដែលបានធ្វើការដង្ហែក្បួនឃោសនា។

សូមជម្រាបថា សម្រាប់ខេត្តសៀមរាប មានប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ប្រមាណជាង៦០ម៉ឺននាក់ និងមានការិយាល័យបោះឆ្នោតចំនួន១៥២១ ការិយាល័យ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តសៀមរាប ក៏បានត្រៀមកម្លាំងសម្រាប់ការពារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងថ្ងៃបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ប្រមាណជាង៤ពាន់នាក់ផងដែរ៕
ដោយ ៖ គឿនវេត







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


