ព័ត៌មានជាតិ
លោក កើត រិទ្ធិ៖ មេធាវីត្រូវការពារក្តីជូនជនក្រីក្រដោយទំនួលខុសត្រូវ មិនមែនគ្រាន់តែបង្គ្រប់កិច្ច
លោក កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានប្រសាសន៍ថា ក្នុងនាមជាមេធាវីមួយរូបដែលជាអ្នកការពារក្តីជូនដល់ជនក្រីក្រ ត្រូវតែការពារដោយការទទួលខុសត្រូវខ្ពស់មិនមែនការពារគ្រាន់តែបង្គ្រប់កិច្ច គឺត្រូវយកសមត្ថភាពពិតរបស់ខ្លួនទៅការពារ។

ថ្លែងតាមរយៈវីដេអូនៅលើបណ្ដាញសង្គម លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា ការធ្វើជាមេធាវីដែលចាំជួយការពារក្តីជូនជនក្រីក្រ គឺត្រូវយកសមត្ថភាពដែលខ្លួនមានទៅការពារដោយការទទួលខុសត្រូវខ្ពស់ ដើម្បីទទួលបានលទ្ធផលល្អ។ ម្យ៉ាងវិញទៀត ប្រសិនបើជាមេធាវីមួយរូបដែលអាចដោះស្រាយរឿងក្តីបានដោយជោគជ័យ ដូច្នេះនាពេលនោះនឹងអាចទទួលបានការគោរពពីសំណាក់មហាជននិងមនុស្សនៅក្នុងសង្គម។
ជាក់ស្ដែង បើរឿងក្តីមួយដែលរងភាពអយុត្តិធម៌ ការរំលោភបំពាន ហើយមេធាវីជួយដោះស្រាយដោយមិនទាមទារកម្រៃសម្រាប់ខ្លួនឯង ហើយគិតទៅដល់ប្រយោជន៍រួមដូច្នេះពួកគេនឹងទទួលបានការគោរព និងការវាយតម្លៃល្អពីសង្គមជាតិ។ លើសពីនេះទៀត បើការគោរពកាន់តែមានភាពទូលំទូលាយ និងរីកចម្រើនជាបន្តបន្ទាប់នោះ វិជ្ជាជីវៈ កិត្យានុភាព របស់មេធាវី នឹងកើតមានឡើយដោយឯកឯងជាពុំខាន។

ទន្ទឹមនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រូបនេះ បានអះអាងថា «ខ្ញុំមិនមានភាពស្មុគស្មាញនិងបែបបទនីតិវិធីទេ សំខាន់នៅពេលដែរមានតម្រូវការមេធាវី គណៈមេធាវីត្រូវតែយកការទទួលខុសត្រូវ ហើយផ្តល់មេធាវីដោះស្រាយជូនជនក្រីក្រ ឱ្យបានឆាប់បំផុត»។
ម្យ៉ាងវិញទៀត លោកថាគ្មានអ្វីដែលជាបញ្ហា ឬឧបសគ្គនៅក្នុងការប្រើប្រាស់មូលនិធិរបស់រាជរដ្ឋាភិបាលដើម្បីជួយជនក្រីក្រនោះទេ ដូច្នេះក្រុមការងារដែលពាក់ព័ន្ធទាំងអស់ត្រូវតែបម្រើការងារមួយនេះឱ្យបានល្អបំផុត ព្រោះនេះគឺជាប្រយោជន៍របស់ជនក្រីក្រ ក៏ដូចជាប្រយោជន៍ក្នុងការផ្ដល់សេវាយុត្តិធម៌ដល់ជនក្រីក្រ។

លោក កើត រិទ្ធិ ក៏បានគូសបញ្ជាក់បន្ថែមថា «ត្រឹមតែថវិកាបដិភាគរបស់រាជរដ្ឋាភិបាល មិនអាចគ្រប់គ្រាន់នោះទេ លុះត្រាតែមានជួយជ្រោមជ្រែងពីសំណាក់មហាជនជាដើម ទើបធ្វើឱ្យការផ្តល់សេវាមេធាវីជូនជនក្រីក្រ កាន់តែមានភាពរស់រវើក និងការជឿទុកចិត្តពីជនរួមជាតិ»។
មួយវិញទៀត ប្រសិនបើមនុស្សម្នាក់ៗ មានការរួបរួមគ្នា ដោយមិនយកថវិកា នោះអាចឆ្លុះបញ្ចាំងបានពីការខិតខំ រួមគ្នា ដើម្បីឧត្ដមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវីពីគ្រប់ជ្រុងទាំងអស់ដើម្បីសម្រេចបាននូវទិសដៅរួមគ្នាមួយ។

បច្ចុប្បន្ននេះមានការរៀបចំឱ្យមាន«ក្រុមមេធាវីស័្មក្រចិត្តតេជោ ហ៊ុន សែន» នៅទូទាំងរាជធានី-ខេត្តដោយក្នុងនោះ គឺមានទាំងបញ្ជីរាយឈ្មោះ ក៏ដូចជាទំនាក់ទំនងរបស់មេធាវីនៅតាមរាជធានី-ខេត្តនីមួយៗ ដើម្បីឱ្យកាន់តែមានភាពងាយស្រួលដល់ការបម្រើសេវាជូនប្រជាពលរដ្ឋផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


