ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ចែករំលែកទស្សនៈផ្ទាល់ខ្លួនលើការអនុវត្តគម្រោងស្ទែម ផ្ដោតលើទិដ្ឋភាពខេត្តកំពង់ស្ពឺ
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា ចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនលើការអនុវត្តគម្រោងស្ទែម ដោយផ្ដោតលើទិដ្ឋភាពខេត្តកំពង់ស្ពឺ ដែលតម្រូវឲ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធ និងមិនអាចរំលងបាននោះ គឺ កិច្ចសហការពីសហគមន៍មូលដ្ឋានផ្ទាល់។

ការចែករំលែកទស្សនៈនេះ ខណៈដែល ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា បានអនុញ្ញាតឲ្យក្រុមការងារ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ធ្វើបទបង្ហាញអំពីរបាយការណ៍ ស្ដីពី លទ្ធផលគម្រោងស្រាវជ្រាវ នៃគម្រោងសាកល្បងអនុវត្តគំរូស្ទែម នៅសាលាក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ នេះ។
ឯកឧត្ដម ហ៊ុន ម៉ានី បានផ្ដល់នូវអនុសាសន៍ និងចែករំលែកទស្សនៈផ្ទាល់ខ្លួនលើការអនុវត្តគម្រោងស្ទែម ដោយផ្ដោតលើទិដ្ឋភាពខេត្តកំពង់ស្ពឺតែម្ដង ដែលតម្រូវឲ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធ មិនអាចរំលងបាននោះ គឺ កិច្ចសហការពីសហគមន៍មូលដ្ឋានផ្ទាល់។

នាឱកាសនោះ ឯកឧត្ដម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការតាក់តែងកិច្ចការស្រាវជ្រាវនេះឡើងផងដែរ។
ជាមួយនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកទឹកចិត្តឲ្យក្រុមការងារ បន្តសិក្សា ពិចារណា ស្នើសុំការពិភាក្សា និងណែនាំបន្ថែមពី ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងកាន់តែមានភាពស៊ីសង្វាក់ជាមួយស្ថានភាពជាក់ស្ដែង និងឆ្លើយតបទៅនឹងគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួង៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


