ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ គ.ជ.ប មិនទទួលបានបណ្ដឹងណាមួយ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោត នោះទេ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប អះអាងថា គ.ជ.ប មិនទទួលបានបណ្ដឹងណាមួយ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោត និងការប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតនោះទេ។

ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ បានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ គ.ជ.ប បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៨,២១៣,២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយ បានចេញទៅបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៦ ខែកក្កដានេះថា បណ្ដឹងពាក់ព័ន្ធនឹងលទ្ធផលបឋមនៃការបោះឆ្នោត ឬក៏ភាពមិនប្រក្រតី ដែលកើតឡើងនៅការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត គឺអាចប្ដឹងនៅថ្ងៃបោះឆ្នោត និងយ៉ាងយូរត្រឹមម៉ោង ១១ និង៣០នាទី នៃថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោត។
លោកថា «បានន័យថា ម៉ោង ១១ និង ៣០នាទី ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ អញ្ចឹងអំឡុងពេលដែលខ្ញុំបញ្ជាក់អំបាញ់មិញនេះ អត់មានបណ្ដឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតី ដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតទេ»។
លោក សោម សូរីដា ក៏បានឲ្យដឹងដែរថា ចំពោះសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោត នៅក្នុង Channel Telegram ឈ្មោះថា «Sabai សប្បាយ» នោះ គឺ គ.ជ.ប មិនទាន់បានទទួលពាក្យបណ្ដឹងនៅឡើយទេ។ លោកថា «ករណីបទញុះញង់ដែលបានបង្ហោះនៅលើ Channel Telegram ឈ្មោះថា «Sabai សប្បាយ» គឺ គ.ជ.ប មិនទាន់បានទទួលពាក្យបណ្ដឹងនោះទេ រហូតមកដល់ពេលនេះ អត់ទាន់ទទួលបានពាក្យបណ្ដឹងនោះទ»។
នៅក្នុងសារជាសំឡេង កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ឲ្យមុខសញ្ញាដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោត នៅក្នុង Channel Telegram ឈ្មោះថា «Sabai សប្បាយ» ចេញមុខមកសារភាពជាមួយនឹងអាជ្ញាធរ បើមិនដូច្នេះទេនឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះថា «អ្នកអាចចេញមកធ្វើការសារភាពជាមួយនឹងអាជ្ញាធរ ជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាពិសេសជាមួយនឹងអាជ្ញាធរ ព្រោះចលនាបំផ្លាញសន្លឹកឆ្នោត គឺជាបទល្មើសដែលត្រូវតែផ្ដន្ទាទោស អ្នកដឹងខ្លួនសូមឲ្យប្រញ៉ាប់ប្រញ៉ាលចេញមកសារភាពជាមួយនឹងអាជ្ញាធរ នៅកន្លែងដែលកៀកបំផុត»។
បន្ទាប់ពីមានការផ្ដល់ឱកាសពីសម្ដេចតេជោ ហ៊ុន សែន រួចមក គេសង្កេតឃើញមុខសញ្ញាដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោត នៅក្នុង Channel Telegram ឈ្មោះថា «Sabai សប្បាយ» បានចេញមុខសារភាព នៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច ជាបន្តបន្ទាប់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


