ព័ត៌មានជាតិ
ព្យុះទី៥ មិនរំខានដល់ពលរដ្ឋក្នុងការនេសាទនៅខេត្តកំពត
លោក ស សរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានប្រាប់ឲ្យដឹងថា ស្ថានភាពធាតុអាកាសនៅក្នុងខេត្តកំពត មានភាពល្អប្រសើរខុសពីប៉ុន្មានថ្ងៃកន្លងទៅ អាកាសធាតុអាប់អួរមានភ្លៀងធ្លាក់រាយប៉ាយគ្រប់តំបន់។ ជាក់ស្ដែងកាលពីម្សិលមិញនេះ ប្រជាពលរដ្ឋជាអ្នកនេសាទបានចេញទៅនេសាទច្រើនដូចសព្វដងគ្មានការរំខានដោយសារអាកាសធាតុនោះឡើយ។

តាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជានឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបនិងព្យុះទី ៥ (TY DOKSURI) ប៉ុន្តែសម្រាប់ខេត្តកំពត ធាតុអាកាសមានភាពល្អប្រសើរនៅឡើយ។ មន្ត្រីជំនាញថាប្រជានេសាទនៅតែបន្តចេញទៅនេសាទតាមធម្មតា គ្មានការរំខានដោយសារអាកាសធាតុនោះទេ ប៉ុន្តែប្រជានេសាទត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំឡុងពេលនេះ។
លោក ស សុរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានបញ្ជាក់ឲ្យដឹងថា សម្រាប់ខេត្តកំពតមានទីតាំងភូមិសាស្ត្រអំណោយផលបានល្អណាស់ ដោយសារការនេសាទនៅជិតៗតំបន់ឆ្នេរទឹករាក់ និងមានកោះត្រល់បាំងខ្យល់ និងរលក ដូច្នេះហើយមិនបង្កជាបញ្ហាធ្ងន់ធ្ងរទៅដល់ប្រជានេសាទទេ ក្នុងករណីដែលមានធាតុអាកាស ព្យុះភ្លៀងកើតឡើងក៍ប្រជានេសាទអាចវិលត្រឡប់មកឆ្នេរវិញបានទាន់ពេល។

ម្យ៉ាងទៀតវិញនោះប្រជាពលរដ្ឋភាគច្រើន គាត់ចេះមើលជើងខ្យល់ ដឹងថាពេលណាខ្យល់តិច ពេលណាខ្យល់ខ្លាំង។
ទោះជាប្រព័ន្ធសម្ពាធទាប និងព្យុះទី៥ (TY DOKSURI) មិនទាន់ជះឥទ្ធិពលលើធាតុអាកាសនៅខេត្តកំពតក៏ដោយ មន្ត្រីជលផលបានធ្វើការផ្សព្វផ្សាយអំពីការព្យាករណ៍ស្ថានភាពធាតុកាស ទៅដល់សហគមន៍នេសាទទាំង ៩ នៅទូទាំងខេត្តកំពតរួចហើយ ដើម្បីផ្សព្វផ្សាយបន្តធ្វើយ៉ាងណាឲ្យប្រជានេសាទមានការប្រុងប្រយ័ត្ន និងអាចការពារខ្លួនឲ្យមានសុវត្ថិភាពនៅពេលចេញទៅនេសាទនៅសមុទ្រ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


