ព័ត៌មានជាតិ
មន្ត្រីជំនាញកសិកម្មថា ការជ្រើសរើសពូជដំណាំត្រឹមត្រូវជួយកាត់បន្ថយជំងឺ និងបានទិន្នផលខ្ពស់
មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តស្ទឹងត្រែងណែនាំកសិករដាំដំឡូងមីត្រូវជ្រើសរើសយកពូជ (KU50) ប្រសិនបើមាន សម្រាប់ដាំ ដើម្បីរួមគ្នាកាត់បន្ថយ និងលុបបំបាត់ជំងឺឆ្លង ហើយអាចទទួលបានទិន្នផលល្អបំពេញតម្រូវការទីផ្សារ ជួយឱ្យមានកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។
លោក តាំង ជីផេង មន្ត្រីបច្ចេកទេសផ្នែកកសិកម្មបានពន្យល់ថា៖ ដើម្បីឱ្យដំឡូងមីទទួលបានផលច្រើន សូមបងប្អួនកសិករ ភ្ជួរដីហាលឱ្យងាប់ស្មៅ និងមេរោគ ជ្រើសរើសពូជល្អ ដូចជា (KU50) ប្រសិនបើមានហើយអនុវត្តការថែទាំ និងដាក់ជីបន្ថែម។

លោកបន្តថា៖ នៅក្នុងកត្តាថែទាំពេលដំឡូងលូតលាស់បានកម្ពស់៥០សង់ទីម៉ែត្រ ពេលសម្អាតស្មៅលើកទី១ សូមបងប្អូនត្រូវពិនិត្យមើល បើដំឡូងមានកើតជំងឺរួញស្លឹក ក្រហមស្លឹកងាប់ដើម ត្រូវដកយកទៅ កប់ដីឬដុតបំផ្លាញចោល មិនត្រូវស្តាយឡើយ ដើម្បីសម្លាប់មេរោគកុំឱ្យវាចម្លងទៅដំឡូងល្អផ្សេងៗទៀត។
លោកស្រី អ៊ុន ប្រាណ អាយុ២៥ឆ្នាំ កសិករលក់ដើមដំឡូងមី នៅឃុំស្រែគរ បានបញ្ជាក់ថា៖ អ្នកចម្ការ ឆ្នាំនេះបានពង្រីកផ្ទៃដីដាំដំឡូងមីគ្រប់គ្រួសារ ព្រោះមានអ្នកមិនដែលដាំសោះ ក៏បានមកទិញពូជយកទៅដាំដុះដែរ ដោយសារនៅឆ្នាំ២០២៣នេះ មើមដំឡូងស្រស់មានតម្លៃចាប់ពី ៣២០ ទៅ៤៦០រៀលក្នុងមួយគីឡូក្រាម ចំណែកដំឡូងហាលស្ងួត មានតម្លៃ ៧២០ ទៅ ៨៧០ រៀល ក្នុងមួយគីឡូក្រាម។

លោកស្រីបន្តថា៖ កសិករមិនបានជ្រើសរើសពូជតាមការណែនាំក៍ពិតមែន តែពួកគាត់បានប្រឹងប្រែង ដាំដុះមិនទុកផ្ទៃដីឱ្យនៅទំនេរទេ ហើយនៅតាមចំការនិមួយៗសង្កេតឃើញមាន ដំឡូងខ្លះល្អ ខ្លះទៀតមានកើតជំងឺងាប់ដើមក៏មានដែរ។
លោកស្រី ចន គឿន កសិករដាំដំឡូងមីនៅឃុំស្រែគរ បានទទួលស្គាល់ថា៖ ឆ្នាំនេះដំឡូងមិនសូវល្អទេ ព្រោះកើតជំងឺរួញស្លឹកច្រើន ហើយស្វិតងាប់ដើម ដោយសារដីចំការខ្លះ មានស្ថានភាពជាំទឹកក្នុងពេលដែលអាកាសធាតុមានការប្រែប្រួលផងនោះ។
លោកស្រីបន្តថា៖ នៅតាមមូលដ្ឋានដាច់ស្រយាលមិនមានពូជល្អដាំទេ ដោយយកពូជពីចម្ការខ្លួនឯងទៅដាំវាចំណាយតិច ហើយខ្វះខាតទិញដើមនៅក្នុងស្រុកបន្ថែម។ ហើយបច្ចុប្បន្នកសិករយើងកំពុងអនុវត្តតាមមន្ត្រីជំនាញកសិកម្មដែលបានណែនាំហើយ។
សូមបញ្ជាក់ថា៖ ដោយស្ថិតក្នុងស្ថានភាពទូទៅនៃសេវាកម្មតម្លៃដំឡូងមីមានទីផ្សារល្អ បានជំរុញទឹកចិត្តកសិករនៅខេត្តស្ទឹងត្រែង កាន់តែបង្កើនផែនការដាំ ដំណាំដំឡូងមីកាន់តែច្រើនលើសឆ្នាំ២០២២ ប្រមាណជាង២០%ទៅលើផ្ទៃដីសរុបបានជិត ៣ ម៉ឺនហិកតា ព្រោះដំណាំឧស្សាហកម្មមួយប្រភេទនេះ មានឈ្មួញទិញនាំចេញទៅប្រទេសជិតខាង ទាំងដូវប្រាំងនិងរដូវវស្សា៕
អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


