ព័ត៌មានជាតិ
កម្ពុជាធ្វើជាម្ចាស់ផ្ទះបើកវគ្គបណ្តុះបណ្តាលជំនាញប្រព័ន្ធបញ្ជាច្រវ៉ាក់ផលិតកម្មរោងចក្រដល់គ្រូបង្គោល និងសិស្សមកពីអាស៊ាន
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មកូរ៉េ (KCCI) ក្រោមគម្រោង ASEAN-ROK TVET Mobility Programme បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “Sequence Control” ឬប្រព័ន្ធបញ្ជាច្រវ៉ាក់ផលិតកម្មរោងចក្រដល់គ្រូបង្គោលនិងសិស្សមកពីប្រទេសចំនួន៥មកពីតំបន់អាស៊ានដើម្បីលើកកម្ពស់ជំនាញបច្ចេកទេសឱ្យដើរទាន់ឧស្សាហ៍កម្ម ៤.០។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធបញ្ជាច្រវ៉ាក់ផលិតកម្មរោងចក្រនៅព្រឹកថ្ងៃទី២៨កក្កដានេះនៅសណ្ឋាគារកាំបូឌីយ៉ាណា លោក ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថាគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីផ្តល់នូវចំណេះដឹង និងជំនាញក្នុងការសរសេរកម្មវិធី PLC program ដើម្បីធ្វើឱ្យប្រតិបត្តិការនៃប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិកម្មនៅក្នុងគម្រោងឧស្សាហកម្ម ឬខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលា និងសន្សំសំចៃជាពិសេសដើម្បីលើកកម្ពស់ជំនាញបច្ចេកទេសឱ្យដើរទាន់ឧស្សាហ៍កម្ម៤.០។

លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ខែ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី៨ ខែតុលា
ឆ្នាំ២០២៣ដោយមានសិក្ខាកាមចូលរួមចំនួន២៥នាក់ក្នុងនោះសិក្ខាកាមជាគ្រូចំនួន៧ នាក់ និងសិស្សចំនួន១៨នាក់
មកពី៥ប្រទេសផ្សេងគ្នាក្នុងនោះ៧ នាក់មកពីប្រទេសកម្ពុជា ២នាក់មកពីព្រ៊ុយណេ៥នាក់មកពីឥណ្ឌូនេស៊ី ៦នាក់មកពីភូមានិង៥នាក់មកពីហ្វីលីពីន។

លោកបានបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះមានសិក្សាទ្រឹស្តី និងអនុវត្តក្នុងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈរយៈពេល២ខែនិងចុះហាត់ការនៅក្រុមហ៊ុនចំនួន១ខែ នៅក្រុមហ៊ុនចំនួន២ គឺ មីនេប៊ែ និងក្រុមហ៊ុន វីតាល់។
គួរបញ្ជាក់ថាគម្រោង “ASEAN-ROK TVET Mobility Programmes” ត្រូវបានរៀបចំឡើងដើម្បីពង្រឹងកម្មវិធី TVET ក្នុងបណ្តាលប្រទេសជាសមាជិកអាស៊ាននិងកាត់បន្ថយគម្លាតនៃសមត្ថភាពការងារក្នុងចំណោមប្រទេសនានានៃតំបន់អាស៊ាន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា