ព័ត៌មានជាតិ
ការបើកទ្វារទឹកទំនប់វារីអគ្គីសនីកំចាយមិនប៉ះពាល់ដល់រមណីយដ្ឋាននានាក្នុងខេត្តកំពតទេ
(កំពត) ៖ ការបើកទ្វាទឹកនៅទំបន់វារីអគ្គីសនីកំចាយ មកដល់ពេលនេះមិនបានប៉ះពាល់ទៅដល់តំបន់រមណីយដ្ឋានកម្សាន្ត នៅតាមដងព្រែកនោះទេ ទាំងនៅដូងទេ តាមឧទ្យានដងព្រែក និងកន្លែងផ្សេងៗទៀតនោះឡើយ។ ប្រតិបត្តិករទេសចរដូងទេ បានលើកឡើងថា រមណីយដ្ឋានទឹកឈូ ដូងទេ ខេត្តកំពត នៅតែមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកលេងកម្សាន្តច្រើន បើទោះជាមានភ្លៀកធ្លាក់ជាញឹកញាប់យ៉ាងណាក្តី។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ជាងមួយសប្តាហ៍កន្លងមកនេះ ស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ជាច្រើនគួរសម នៅខេត្តកំពត តាំងពីមុនពេលបោះឆ្នោតមកម្ល៉េះ ប៉ុន្តែចំនួនភ្ញៀវទេសចរមានភាពល្អប្រសើរ។ ជាក់ស្តែងសប្តាហ៍កន្លងទៅនេះអ្នកទេសចរជាតិ និងអន្តរជាតិបានមកលេងកម្សាន្តនៅភូមិសាស្ត្រខេត្តកំពតមានចំនួនជាង៣ ម៉ឺននាក់ ខណៈដែលប៉ុន្មាសប្តាហ៍មុនៗពេលអាកាសធាតុល្អ ភ្ញៀវមានត្រឹមតែជាង២ម៉ឺនប៉ុណ្ណោះ ដូច្នេះកត្តា អាកាសធាតុ គ្មានសញ្ញាអីដែលធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅខេត្តកំពតទេ។

លោក សយ ស៊ីណុល ប្រធានមន្ទីរ បានបញ្ជាក់ដែរថា ចំពោះការបើកទ្វារទឹកទំនប់វារីអគ្គីសនីកំចាយវិញ វាជារឿងធម្មតា និងតែងកើតឡើងជារៀងរាល់ឆ្នាំនៅរដូវវស្សា។ ការបើកទ្វារទឹកមកដល់ពេលនេះមានទំហំតិចតួច មិនប៉ះពាល់ដល់ប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាទេសចរណ៍នៅតាមដងព្រែកកំពតទេ។
ក្រុមហ៊ុនស៊ីណូហាយឌ្រូកំចាយ បានបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកទំនប់វារីអគ្គិសនីកំចាយនៅថ្ងៃទី២៧ ខែកក្កដា វេលាម៉ោង១០:00 នាទីកម្ពស់ទឹកអាងស្មើ១៤៨,១១ម៉ែត្រ បើកទ្វារទឹកចំនួន១ ដដែល តែកម្ពស់ថយចុះពី២ម៉ែត្រ មកត្រឹម១ម៉ែត្រតែប៉ុណ្ណោះ។
អត្ថបទ ៖ សឹង រ៉ាត់


-
សន្តិសុខសង្គម១៥ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល