ព័ត៌មានជាតិ
បែរចិញ្ចឹមត្រីក្នុងស្ទឹងសង្កែ លើកថ្ងៃឱសានវាទជាលើកទីពីរ
ថ្ងៃឱសានវាទនៃការរើបែរចិញ្ចឹមត្រីនៅក្នុងស្ទឹងសង្កែ ត្រូវបានលើកពេលជាថ្មីម្តងទៀត។
ជួបជាមួយកម្ពុជាថ្មីតាមទូរស័ព្ទ កាលពីថ្ងៃទី៣០ ខែកក្កដា លោកជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងលើកឡើងយ៉ាងខ្លីថា ឱសានវាទត្រូវបានលើកមកត្រឹមខែសីហាខាងមុខនេះវិញ ដោយសារកន្លែងខ្លះត្រីនៅតូចៗហើយក្រោយពីចាប់ត្រីចេញអស់ហើយ បើគេចង់រុះរើបែរចេញឬមិនរុះរើអាស្រ័យទៅលើម្ចាស់ ហើយសំខាន់លើអាជ្ញាធរខេត្តបញ្ជាឬមិនបញ្ជាតែប៉ុណ្ណោះ។

ជាយូរយាណាស់មកហើយដែលគេសង្គេតឃើញថា នៅក្នុងទឹកស្ទឹងសង្កែ នៃខេត្តបាត់ដំបង មានបែរបណ្តែតលើផ្ទៃទឹកដើម្បីចិញ្ចឹមត្រីជិត ១០០បែរ ដែលជារបស់ប្រជាពលរដ្ឋជាង ៤០ ម្ចាស់ ដែលការចិញ្ចឹមនេះបានធ្វើឲ្យទឹកមានការប្រែប្រួល និងអាចខូចបរិស្ថានទឹក ដែលកន្លងមក លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានធ្លាប់បានលើកឡើងថាទាំងអាចម៍ត្រី និងចំណីត្រីដែលរលួយនៅក្នុងទឹកធ្វើឲ្យប៉ះពាល់ដល់ការទាញយកទឹកមកចែកចាយរបស់អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបងផងដែរ។
កាលពីអំឡុងដើមឆ្នាំ២០២៣ រដ្ឋបាលខេត្តនិងលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបានចុះត្រួតពិនិត្យតាមបែរនីមួយៗ តាមបណ្តោយដងស្ទឹងសង្កែដោយបានកំណត់ថ្ងៃឱសានវាទ ក្នុងការចាប់ត្រីចេញឲ្យអស់ត្រឹមថ្ងៃចូលឆ្នាំខ្មែរ ក្នុងអំឡុងខែមេសា ដើម្បីថែរក្សាបរិស្ថានទឹកស្ទឹងអោយបានស្អាតល្អ។

ផ្ទុយទៅវិញគេសង្គេតឃើញថា ការចិញ្ចឹមត្រីនៅតែមានសកម្មភាពដដែលហើយកាត់តែមានការពង្រីកខ្លាំងជាងមុន។ ក្នុងនោះដែរក៏បានលើកឡើងថា តើការពន្យាពេលឱសានវាទដល់ពេលណាទៀត បើជំនាញមិនបញ្ជាឲ្យម្ចាស់រើចេញក្រោយចាប់ត្រីអស់ ចុះបើគេទម្លាក់កូនត្រីចូលវិញ តើត្រូវលើកពេលបន្តទៀតដែរឬទេ?
អត្ថបទ ÷ សោ និយមរ័ត្ន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


