Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ «ត្រឹមមានគំនិត និងឆន្ទៈ មិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ»

បានផុស

នៅ

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិទី៧ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ បានចែករំលែកទស្សនៈដឹកនាំដ៏មានតម្លៃលើទំព័រហ្វេសប៊ុកថា៖«ត្រឹមមានគំនិត និងឆន្ទៈ មិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដមបន្តថា ធ្វើកិច្ចការអ្វីមួយ គឺត្រូវផ្តល់តម្លៃទៅលើលទ្ធផលជាក់ស្តែង លទ្ធផលទោះជាតូច ឬតិចយ៉ាងណា ដែលកើតចេញពីការធ្វើសកម្មភាពជាក់ស្ដែង គឺនៅតែប្រសើរជាងការត្រឹមតែបញ្ចេញនូវមតិឬគំនិតធំៗ ឬត្រឹមតែការសម្ដែងនូវឆន្ទៈមោះមុតក្នុងការធ្វើ ប៉ុន្តែ មិនធ្វើ ឬមិនហ៊ានធ្វើអ្វីសោះ។

ជាការកត់សម្គាល់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត តែងតែចែករំលែករាល់ទស្សនៈល្អៗទាក់នឹងភាពជាអ្នកដឹកនាំ ជាក់ស្ដែងកាលពី ថ្ងៃទី៣១កន្លងទៅ អនាគតនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ បានចែករំលែកទស្សនៈក្នុងការដឹកនាំអំពី “ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច”។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជានាថ្ងៃទី ២២ខែសីហា ខាងមុខនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាសម្ដេចនឹងមិនបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាបន្តទៀតឡើយ៕

ដោយ ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម