ព័ត៌មានជាតិ
“ផ្ទុះជំងឺអេដស៍ជាង ១ពាន់ករណី” ជារឿងមិនពិត ខណៈចំនួននៃការឆ្លងថយចុះ ៩១%
ក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងចំពោះព័ត៌មានមិនពិត ពីគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក NX Vanlyda ដែលបានបង្ហោះសារដោយមានខ្លឹមសារថា ជំងឺអេដស៍ផ្ទុះឡើងលើមនុស្សជាង ១ពាន់ បង្កឱ្យមានការ ភាន់ច្រឡំ ដល់សាធារណជន។ លើសពីនេះ ក្រសួងសុខាភិបាល ក៏បានព្រមានដល់ម្ចាស់គណនីហ្វេសប៊ុកខាងលើ បញ្ឈប់ការផ្សាយបែបនេះជាបន្តទៀត។ នេះបើតាមការប្រកាសរបស់ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី០៤ ខែសីហា។

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ តាមរយៈគណនីហ្វេសប៊ុកខាងលើ ដែលបានសរសេរថា “ជំងឺអេដស៍ ថ្ងៃនេះផ្ទុះឡើង ១ពាន់នាក់ជាងហើយ ឱជីវិតប្រពន្ធកូននៅផ្ទះទៅជាយ៉ាងណា បើប្តីលួចមានដៃគូច្រើន” នោះ ត្រូវបានមហាជនយល់ខុស និងបានចែករំលែកតៗគ្នា។ ហេតុនេះ ដើម្បីចូលរួមទប់ស្កាត់ការផ្សាយបែបបំភ័ន្តមិនពិតនេះ ក្រសួងសុខាភិបាល ក៏បានភ្ជាប់ជាមួយនឹងសេចក្តីលម្អិតស្ថានភាពនៃចំនួនអ្នកឆ្លង ក៏ដូចជាកិច្ចបន្តការព្យាបាលអ្នកផ្ទុក មេរោគអេដស៍ផងដែរ។
បើតាមរបាយការណ៍ឆ្នាំ២០២២ ការឆ្លងមេរោគអេដស៍ថ្មី ត្រូវបានកាត់បន្ថយចំនួនដល់ទៅ ៩១% បើធៀបទៅនឹងពេលវេលានៃការរីករាលដាលនៃមេរោគអេដស៍ខ្ពស់បំផុត ក្នុងឆ្នាំ១៩៩៦។ ដោយឡែក បើប្រៀបធៀបត្រឹមឆ្នាំ២០១០ គឺមានការថយចុះ ៣៣% ។ មួយវិញទៀត យោងតាមទិន្នន័យ របស់ក្រសួងសុខាភិបាល បង្ហាញថា នៅចុងឆ្នាំ២០២២ មនុស្សប្រមាណ ៧៦០០០ នៅផ្ទុកមេរោគអេដស៍នៅឡើយ។
គួរបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល/មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) និងការិយាល័យពហុប្រទេសនៃអង្គការ USAIDS នៃប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ បានបន្តកិច្ចខិតខំប្រឹងប្រែង ធ្វើយ៉ាងណា កាត់បន្ថយការឆ្លងថ្មី។ ពិសេស ក្នុងចំណោមបុរស លុបបំបាត់ការចម្លងពីម្តាយទៅកូន និងទៅដល់កុមារដែលផ្ទុកមេរោគអេដស៍ ជាមួយនឹងសេវានានា៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


