ព័ត៌មានជាតិ
មកដឹងសក្តានុពលរបស់ខេត្តព្រះសីហនុដែលកំពុងទាក់ទាញវិនិយោគអន្តរជាតិ និងទេសចរណ៍
ខេត្តព្រះសីហនុមានសក្តានុពលរួមមាន ធនធានធម្មជាតិតំបន់ឆ្នេរ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សកម្មភាពទេសចរណ៍ ការគ្រប់គ្រងបរិស្ថាន គម្រោងវិនិយោគនានាក្នុងខេត្តទ្វេពាណិជ្ជកម្មដ៏សំខាន់របស់ខេត្ត និងប្រទេសកម្ពុជា។ នេះជាការបញ្ជាក់របស់លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ នៅក្នុងជំនួបជាមួយសហព័ន្ធធុរកិច្ចសិង្ហបុរី កាលពីថ្ងៃទី ០៤ សីហា។

លោក ឯម ភាព បាន បានបន្តប្រាប់សហព័ន្ធធុរកិច្ចសិង្ហបុរីទៀតថា ខេត្តព្រះសីហនុមានកំពង់ផែអន្តរជាតិទឹកជ្រៅក្នុងប្រទេស មានហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវដែក ផ្លូវគោក ផ្លូវអាកាស និងមានផ្លូវល្បឿនលឿន ជាសរសៃឈាមសេដ្ឋកិច្ចថ្មីនៅភាគនិរតីនៃប្រទេសកម្ពុជា។

លើសពីនេះទៀត មួយរយៈពេលចុងក្រោយនេះខេត្តព្រះសីហនុ មានកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជនយ៉ាងឆាប់រហ័សស្របជាមួយនឹងការផ្លាស់ប្ដូរយ៉ាងខ្លាំង ពិសេសលើហេដ្ឋារចនាសម្ព័ន្ធហើយវិស័យចម្បងក្នុងការអភិវឌ្ឍន៍ខេត្តរួមមាន វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ហិរញ្ញវត្ថុអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំណង់ និងអចលនទ្រព្យ ជាដើម។
លោកបានបញ្ជាក់បន្ថែមថា ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដោយសិក្សាបែងចែកជាតំបន់ លំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម រដ្ឋបាលទេសចរណ៍ តំបន់សាសនា និងវប្បធម៌ជាដើម ដែលផែនការនេះ មានគោលបំណងប្រែក្លាយក្រុងព្រះសីហនុទៅជាទីក្រុងប្រកួតប្រជែងសាកលលោកមានភាពរីកចម្រើន និងពហុវប្បធម៌តាមរយៈការទាក់ទាញវិនិយោគពីបរទេសក៏ដូចជាភ្ញៀវទេសចរណ៍។
អ្នកវិនិយោគអាចពិចារណាលើការវិនិយោគមួយចំនួននៅខេត្តព្រះសីហនុ រួមមាន គម្រោងទីក្រុងឆ្លាតវៃ។ លោកអភិបាលរងខេត្ត«បច្ចុប្បន្នយើងក៏រកដៃគូទទួលគម្រោងអភិវឌ្ឍន៍ចំណតឆ្លាតវៃនៅមុខផ្សារលើ ពាក់ព័ន្ធគម្រោងទីក្រុងឆ្លាតវៃយើងត្រូវការសេវាកម្មជាច្រើនមកជួយទីក្រុងរបស់យើងទាំងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍន៍ទីក្រុងទាំងការអនុវត្តគម្រោងអាទិភាពដូចជាការគ្រប់គ្រងសំរាមឆ្លាតវៃគម្រោងអប់រំ គម្រោងថែទាំសុខភាពនិងប្រព័ន្ធទឹកភ្លើងឆ្លាតវ័យជាដើម»។
នៅក្នុងដំណើរទស្សនកិច្ចនៅខេត្តព្រះសីហនុនាពេលនេះ លោក ហ្គារី លីម ប្រធានសហព័ន្ធធុរកិច្ចសិង្ហបុរី អមដំណើរដោយលោក ម៉ៃ ខិលតាន់ នាយកប្រតិបត្តិ Aquarii BD Cambodia បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ខេត្តព្រះសីហនុដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សមិនតែប៉ុណ្ណោះខេត្តព្រះសីហនុ គឺជាខេត្តដែលមានសក្តានុពលជាច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ មកបណ្ដាក់ទុនហើយចំពោះដំណើរទស្សនកិច្ចនេះ លោកមានការចាប់អារម្មណ៍ជាច្រើនចំពោះការធ្វើបទបង្ហាញរបស់ថ្នាក់ដឹកនាំខេត្តអំពីសក្តានុពល និងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


