ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី លើកទឹកចិត្តក្រុមការងារ ឲ្យបន្តខិតខំប្រែក្លាយមជ្ឈមណ្ឌលកម្ពុជា ៤.០ ជាស្ថាប័នឈានមុខមួយនៅកម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ លើកទឹកចិត្តឲ្យក្រុមការងារ បន្តខិតខំធ្វើយ៉ាងណាប្រែក្លាយមជ្ឈមណ្ឌលកម្ពុជា ៤.០ ជាស្ថាប័នឈានមុខមួយលើការលើកកម្ពស់ការយល់ដឹងអំពីឌីជីថលនៅកម្ពុជា។

ការលើកទឹកចិត្តនេះ ក្នុងឱកាសដែល ឯកឧត្ដម ហ៊ុន ម៉ានី បានដឹកនាំប្រជុំក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ ដើម្បីតាមដានវឌ្ឍនភាពការងារ និងដាក់ចេញនូវទិសដៅបន្ទាប់របស់មជ្ឈមណ្ឌល នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ នេះ។

ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍ថា «សូមក្រុមការងារ បន្តខិតខំធ្វើយ៉ាងណាប្រែក្លាយមជ្ឈមណ្ឌលកម្ពុជា ៤.០ ជាស្ថាប័នឈានមុខមួយលើការលើកកម្ពស់ការយល់ដឹងអំពីឌីជីថលនៅព្រះរាជាណាចក្រកម្ពុជា»។ ជាមួយនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកទឹកចិត្តឲ្យក្រុមការងារ បន្តអនុវត្តរាល់កិច្ចការធ្លាប់ធ្វើកន្លងទៅ ដោយផ្អែកលើស្ថានភាពជាក់ស្ដែង និងជំរុញបន្ថែមលើការសិក្សាអំពី LMS ( Learning Management System) ដែលនឹងជួយសម្រួលដល់វគ្គបណ្ដុះបណ្ដាលផ្សេងៗ ជូនដល់សិក្ខាកាមទូទៅ។
ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់ថា ក្នុងរយៈកាលកន្លងទៅ មជ្ឈមណ្ឌលកម្ពុជា ៤.០ បានបំពេញសកម្មភាពរបស់ខ្លួនស្របតាមលក្ខន្តិកៈមានដូចជា ការរៀបចំវគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល សម្រាប់សាធារណជនទូទៅ ការអនុវត្តគម្រោងកម្មវិធីទីផ្សារបច្ចេកវិទ្យាខ្មែរ និងសកម្មភាពជាច្រើនដែលបានផ្ដល់ឱកាសដល់យុវជន ជាពិសេសសិស្ស និស្សិត និយោជិត និងសហគ្រិន បានស្វែងយល់រៀនសូត្រពីបំណិនក្នុងវិស័យឌីជីថល។
ឯកឧត្ដម ហ៊ុន ម៉ានី បន្ថែមថា អង្គប្រជុំ បានពិភាក្សា និងចែករំលែកនូវអនុសាសន៍ដែលជាពុទ្ធិបន្ថែមសម្រាប់ក្រុមការងារប្រតិបត្តិអាចយកទៅរៀបចំដាក់ចេញជាសកម្មភាព ដើម្បីអនុវត្តការងារបន្តបន្ទាប់ទៀត។
ឯកឧត្ដម ហ៊ុន ម៉ានី ក្នុងនាមក្រុមប្រឹក្សាភិបាល ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារមជ្ឈមណ្ឌលកម្ពុជា ៤.០ ដែលខិតខំប្រឹងប្រែងអនុវត្តកិច្ចការងារកន្លងមកផងដែរ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


