ព័ត៌មានជាតិ
សមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញជាផ្លូវការហើយ
សមាសភាពគណៈរដ្ឋមន្ត្រីថ្មី អាណត្តិទី ៧ ដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ត្រូវបានបង្ហាញជាផ្លូវការហើយ នៅល្ងាចថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣នេះ នៅឯវិមាន ៧មករា នៃទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

ការបង្ហាញនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណៈអចិន្ត្រៃយ៍ របស់គណបក្សប្រជាជនកម្ពុជា ជាមួយនឹងសមាសភាពរាជរដ្ឋាភិបាល នីតិកាលទី ៦ ដែលនឹងត្រូវបញ្ចប់ឆាប់ៗនេះ និងសមាសភាពរាជរដ្ឋាភិបាល នីតិកាលទី ៧ ដែលនឹងចូលកាន់តំណែងនាពេលឆាប់ៗខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃពុធថា នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣នេះ សមាសភាពគណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា គ្មានទម្លាប់ឈ្លោះគ្នា ដណ្ដើមអំណាចគ្នា ឬក៏តំណែងនេះ តំណែងនោះ នោះឡើយ គឺមានតែសាមគ្គីភាពគ្នាតែប៉ុណ្ណោះ ដោយបានស្រុះស្រួលគ្នាក្នុងការរៀបចំអ្នកដឹកនាំបន្តវេន សម្រាប់អាណត្តិទី ៧ តទៅ៕





-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


