ព័ត៌មានជាតិ
លោកឃួង ស្រេង ឲ្យអាជ្ញាធរខណ្ឌធ្វើរបាយការណ៍ការដាំដើមឈើនៅក្នុងមូលដ្ឋាន
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង ១៤ ថែរក្សាដើមឈើឲ្យបានគង់វង្សនិងធ្វើរបាយការណ៍ ៣ ខែម្តងមករដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការវិឌ្ឍន៍នៃការដាំដើមឈើនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាអោយដើមនៅអាចរស់នៅដោយភាពគង់វង្ស និងរក្សាបានជាទីក្រុងមានពណ៌បៃតង។

ការជម្រុញបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងពិធីដាំនិងចែកកូនឈើ ដើម្បីអបអរសាទរ “រុក្ខាទិវា” ០៩ កក្កដា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង សង្កាត់បឹងធំ ខណ្ឌកំបូល។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ពិធីដាំ និងចែកកូនឈើ ដើម្បីអបអរសាទរ “រុក្ខាទិវា” ០៩ កក្កដា នេះធ្វើឡើងដើម្បីបង្ហាញពីស្មារតីយកចិត្តទុកដាក់ ក្នុងការថែរក្សាព្រៃឈើ ធ្វើអោយភ្នំពេញមានមានពណ៌បៃតងស្រស់ស្អាត។
ព្រៃឈើមានអត្តប្រយោជន៍ច្រើនណាស់ ដូចជាផ្តល់ជាជម្រកសត្វព្រៃ ផ្តល់អុកហ្សីសែន និងការទប់ទល់ការប្រែប្រួលអាកាសធាតុជាដើម។ ព្រៃឈើមានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះយើងត្រូវថែទាំនិងរក្សាព្រៃឈើអោយបានគង់វង្សទាំងអស់គ្នា។

លោកឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា ពិធីដាំនិងចែកកូនឈើ ដើម្បីអបអរសាទរ “រុក្ខាទិវា” ០៩ កក្កដា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង សង្កាត់បឹងធំ ខណ្ឌកំបូលនេះ មានចំនួន ១២៩៦ដើម ដោយ ២៣០ ដើមចែកនៅតាមវត្តអារាមនិងសាលារៀន និងចំនួន ២០០០ ដើមផ្សេងទៀតសម្រាប់ចែកនៅទូទាំង១៤ខណ្ឌ ។ ជាមួយនេះក៏បានត្រៀមកូនឈើគ្រប់ប្រភេទចំនួន ៣៥០០០ ដើមទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមដងផ្លូវសាធារណៈ។
ក្នុងឱកាសនោះ លោកឃួង ស្រេង ក៏បានជម្រុញអាជ្ញាធរខណ្ឌទាំងអស់លើកទឹកចិត្តអោយប្រជាពលរដ្ឋចូលរួមដាំដើមឈើយ៉ាងហោចណាស់ក្នុង១ខណ្ឌយ៉ាងតិច២០០ដើម។ បន្ថែមពីលើនេះលោកឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ថែរក្សាដើមឈើអោយបានគង់វង្ស ដោយក្រោយការដាំ ត្រូវធ្វើរបាយការណ៍៣ខែម្តង មករដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការដាំដើមឈើនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីអោយបានដឹងថា ដើមឈើរស់ឬងាប់ ងាយស្រួលយើងបានដាំបន្ថែម ធ្វើយ៉ាងណាអោយរាជធានីភ្នំពេញជាទីក្រុងរក្សាមានភាពបៃតង ស្រស់ស្អាត៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


