ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន៖ ការរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជន គឺជំរុញចលនាសកម្មភាពជាក់ស្តែង ថែបំប៉នជំនឿទឹកចិត្តដោយបេះដូងរបស់ពលរដ្ឋ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានថ្លែងថា ការរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជនគឺជម្រុញចលនាសកម្មភាពជាក់ស្តែង ថែបំប៉នជំនឿទឹកចិត្តដោយបេះដូងរបស់ពលរដ្ឋ។

សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងបែបនេះ ខណ:ដែលសម្តេចបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែ កក្តដា ឆ្នាំ២០២៣ កន្លងទៅ ដោយមានការចូលរួមពីលោក លោកស្រី ក្រុមការងារចុះមូលដ្ឋានថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ សរុបមានអ្នកចូលរួមជាង ៥០០នាក់ នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយររៀង។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានថ្លែងអំណរគុណក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សូមកោតសរសើរ វាយតម្លៃខ្ពស់ចំពោះកម្លាំងសរុប សកម្មភាពសរុបរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានពុះពាររាល់ការលំបាក ច្បាមជាប់មូលដ្ឋានផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជនជាប់ជាប្រចាំរហូតសម្រេចបានស្នាដៃធំធេង ដណ្តើមជ័យជំនះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដោយគណបក្សប្រជាជនកម្ពុជាយើងឈ្នះទាំងស្រុង ទទួលបានអាសនៈទាំងអស់ ៥ លើ ៥ ក្នុងមណ្ឌលខេត្តស្វាយរៀង។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ជ័យជំនះដ៏ធំធេងរបស់ខេត្តស្វាយរៀងនេះ បានរួមចំណែកយ៉ាងស័ក្តិសមជាមួយជោគជ័យដ៏មហិមារបស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេសដែលទទួលបាន ទំនុកចិត្ត និងការគាំទ្រ ពេញទំហឹងរឹងមាំពីប្រជាពលរដ្ឋម្ចាស់ឆ្នោតគ្រប់ទិសទី ចំពោះមគ្គុទ្ទេសភាពដ៏ត្រឹមត្រូវ ឈ្លាសវៃ ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងតំណែងនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីសម្រេចបេសកកម្មជាប្រវត្តិសាស្ត្រ បន្តរក្សាការពារសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពយូរអង្វែងសម្រាប់អនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនយើងគ្រប់ជំនាន់តទៅមុខទៀត៕
អត្ថបទ៖ វិមាន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


