ព័ត៌មានជាតិ
លោក វ៉ាង យី ក្លាយជាភ្ញៀវបរទេសដំបូងគេដែលមកជួបនាយករដ្ឋមន្ត្រីចាត់តាំងថ្មីរបស់កម្ពុជា
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក្លាយជាភ្ញៀវបរទេសដំបូងគេ ដែលបានធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា គឺចំពេលមានការផ្លាស់ប្ដូររាជរដ្ឋាភិបាលថ្មី ខណៈរដ្ឋមន្ត្រីចិនរូបនេះ ក៏បានជួបពិភាក្សាការងារជាមួយអនាគតនាយករដ្ឋមន្ត្រីថ្មី ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។

ក្រោយចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសចិនជាថ្មីម្ដងទៀត កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ លោក វ៉ាង យី បានផ្ដើមធ្វើដំណើរទស្សនកិច្ចនៅប្រទេសចំនួន៣ ដែលជាសមាជិកអាស៊ាន រួមមាន សិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា។ ប៉ុន្តែ សម្រាប់ដំណើរទស្សនកិច្ចមកកាន់កម្ពុជាពេលនេះ គ្រប់យ៉ាងបានបង្ហាញឱ្យឃើញថា លោក វ៉ាង យី គឺជាភ្ញៀវដំបូងគេរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីចាត់តាំង។
ជាភ្ញៀវដំបូងដែលធ្វើដំណើរទស្សនកិច្ចមកកម្ពុជាចំនួន២ថ្ងៃ លោក វ៉ាង យី បានចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន ដែលក្នុងឱកាសនោះ លោករដ្ឋមន្ត្រីការបរទេសចិន បានបញ្ជាក់ពីជំហរឥតងាករេរបស់ចិនក្នុងការជួយកម្ពុជាគ្រប់កាលៈទេសៈ។

ដោយឡែក ក្នុងជំនួបជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត លោក វ៉ាង យី បានបញ្ជាក់ពីជំហរបន្តជំរុញការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងភាពជិតស្និទ្ធរវាងកម្ពុជា និងចិន ខណៈភាគីចិន ក៏បានអញ្ជើញឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននាពេលខាងមុខឆាប់ៗនេះ ជាពិសេស ក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ដែលប្រារព្ធឡើងនាពាក់កណ្ដាលខែកញ្ញា។
តាមរយៈនេះ បានបង្ហាញឱ្យឃើញថា លោក វ៉ាង យី មិនត្រឹមតែជាភ្ញៀវដែលមកដល់ផ្ទះនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាប៉ុណ្ណោះទេ តែលោក ក៏ជាភ្ញៀវទីមួយដែលមកអញ្ជើញនាយករដ្ឋមន្ត្រីថ្មីកម្ពុជា ទៅធ្វើដំណើរទស្សនកិច្ចផ្លូវការនៅប្រទសចិនដែរ។
ជាការឆ្លើយតប ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលយកការអញ្ជើញនេះ ដោយឯកឧត្តម នឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ នៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២៣ ខាងមុខ។

គួរជម្រាបថា អំឡុងពេលទស្សនកិច្ចនៅកម្ពុជានេះ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា រួមទាំងជំនួបការងារជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត ដូចជា លោក ហោ ណាំហុង លោក ស៊ុន ចាន់ថុល និងលោក សុខ ចិន្តាសោភា ថែមទៀតផង៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


