ព័ត៌មានជាតិ
ឆមាសទី១ ឆ្នាំ២០២៣ ស៊ីម៉ាក់ បោសសម្អាតមីន/គ្រាប់សរុបផ្ទៃដីជាង ១៥១គីឡូម៉ែត្រក្រឡា
ក្នុងរយ:ពេល៦ខែ (មករា-មិថុនា) ឆ្នាំ២០២៣នេះ អង្គភាពស៊ីម៉ាក់ បានបោសសម្អាតផ្ទៃដីចំការមីន/គ្រាប់បានសរុបចំនួនជាង ១៥១គីឡូម៉ែត្រក្រឡា ស្មើនឹង១១៣,២៨%។

បើទោះបីជាគម្រោងមួយចំនួនមានការពន្យារពេល និងយឺតយ៉ាវក្នុងការចាប់ផ្តើអនុវត្តន៍ក៏ដោយ ក៏កិច្ចប្រតិបត្តិការគ្រប់មុខព្រួញរបស់អង្គភាពស៊ីម៉ាក់បានប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលល្អប្រសើរតាមផែនការដែលបានដាក់ចេញ ដោយបានបោសសម្អាតផ្ទៃដីចម្ការមីន/គ្រាប់បានសរុបចំនួនជាង១៥១គីឡូម៉ែត្រក្រឡា ស្មើនឹង១១៣,២៨% ធៀបនឹងផែនការឆមាសទី១ឆ្នាំ២០២៣ ដែលមានផ្ទៃដីចំនួនជាង១៣៤គីឡូម៉ែត្រក្រឡា។ នេះបើតាមលោក ហេង រតនា អគ្គនាយមជ្ឍមណ្ឌលសកម្មភាពកម្ចាត់មីន(ស៊ីម៉ាក់) ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការប្រចាំឆមាសទី១ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ។


លោក ហេង រតនា បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះ អាជ្ញាធរមីន បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣៦ ៣១៥គ្រាប់។ ទន្ទឹមនោះ ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះផងដែរ អង្គភាពស៊ីម៉ាក់ ក៏បានផ្តល់ការអប់រំផ្សព្វផ្សាយយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមដល់ក្រុមគោលដៅតាមបណ្តារខេត្តបានចំនួន ១១ ៦៤៨លើក ស្មើនឹង ៥៧១ ៨១០ខ្នងផ្ទះ ដែលមានប្រជាពលរដ្ឋចូលរួមសរុប ៨៩២ ១២៩នាក់ ស្មើនឹង៥៥,៧៧% នៃផែនការឆ្នាំ២០២៣។

គួរជម្រាបផងដែរថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ មន្រ្តីជំនាញរបស់អង្គភាពស៊ីម៉ាក់ចំនួន៧រូប បានធ្វើដំណើរទៅប្រទេសកូឡុំប៊ី ដើម្បីបន្តផ្តល់កិច្ចប្រតិបត្តិការហ្វឹកហ្វឺនសកម្មភាពកំចាត់មីន ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូឡុំប៊ី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ក្រោមគម្រោងកិច្ចសហប្រតិបត្តិកាត្បូង-ត្បូង៕

-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


