ព័ត៌មានជាតិ
កម្ពុជា នៅមានបញ្ហាប្រឈមលើផលិតកម្មក្នុងស្រុកសម្រាប់បម្រើការនាំចេញ
កម្ពុជា នៅតែបន្តមានបញ្ហាប្រឈមដោយឡែក សម្រាប់ការធ្វើពិពិធកម្មទំនិញ និងលើកកម្ពស់ផលិតភាពផលិតកម្មក្នុងស្រុកបម្រើឱ្យការនាំចេញ។

យោងតាមរបាយការណ៍ផែនការយុទ្ធសាស្រ្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី របស់ក្រសួងពាណិជ្ជកម្ម បានពន្យល់អំពីបញ្ហាប្រឈម ដូចជា បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្មនៅមានកម្រិត ការអនុវត្តនីតិវិធីនាំចេញនាំចូល ពុំទាន់ស៊ីសង្វាក់ដោយរលូន ដែលអាចធានានូវភាពប្រកួតប្រជែងទាំងពេលវេលា និងថ្លៃដើម។
បើតាមរបាយការណ៍ ផលិតកម្មកសិកម្មនៅតូចតាច និងរាយប៉ាយ ធ្វើឱ្យប៉ះពាល់ដល់និរន្តរភាពនៃការផ្គត់ផ្គង់ គុណភាពផលិតផល និងថ្លៃដើមផលិត, អនុលោមភាពវិធានអនាម័យ និងភូតគាមអនាម័យ បទដ្ឋានបច្ចេកទេស គុណភាពទំនិញនាំចេញនៅមានកម្រិត ពុំអាចឆ្លើយតបនឹងលក្ខខណ្ឌតម្រូវការទីផ្សារគោលដៅមួយចំនួននោះទេ។
ដោយឡែក សមត្ថភាពផលិតសម្រាប់នាំចេញ ទាំងគុណភាព បរិមាណ និងនិរន្តរភាពនៃការផ្គត់ផ្គង់របស់ឧស្សាហកម្មធុនស្រាល ឧស្សាហកម្មខ្នាតតូច និងមធ្យមនៅមានកម្រិតសម្រាប់ទីផ្សារនាំចេញ។ ការវិនិយោគលើវិស័យកសិកម្ម ជាពិសេសការកែច្នៃកសិផលពីសំណាក់វិស័យឯកជន នៅមានកម្រិត ជាហេតុធ្វើឱ្យបាត់បង់តម្លៃបន្ថែមក្នុងស្រុកលើផលិតផលកសិកម្ម។
ចំពោះកង្វះផ្លូវលំជនបទ តភ្ជាប់ពីទីតាំងផលិតកម្ម (បណ្ដុំចម្ការស្រែ) ដែលអាចបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនកសិផល ពីទីតាំងផលិតមកថ្នល់ជាតិ ឬទីតាំងប្រមូលទិញ។ កង្វះប្រឡាយជើងក្អែប ឬប្រព័ន្ធស្រោចស្រពសម្រាប់តំបន់សក្តានុពលកសិកម្ម ដែលមានលទ្ធ ភាពបង្កើនផល សម្រាប់បម្រើការនាំចេញ។
ចំណែកថ្លៃអគ្គិសនីក្នុងតំបន់ផលិត និងកែច្នៃមួយចំនួនមានតម្លៃខ្ពស់ ធ្វើឱ្យប៉ះពាល់ដល់គុណភាព បរិមាណនៃការកែច្នៃផលិតផល និងរួមចំណែកឱ្យថ្លៃដើមផលិតខ្ពស់។ ផ្ទៃដីកសិកម្មនៅរាយប៉ាយ, លំនាំនៃកសិ-ឧស្សាហកម្មនៅមានកម្រិត, ដីកសិកម្មនៅទំនេរ មិន អាចធានាបាននិរន្តរភាពនៃការផលិត និងផ្គត់ផ្គង់ ព្រមទាំងពិបាកប្រមូលទិញ និងដឹកជញ្ជូន។
កសិផលមួយចំនួនត្រូវបានផលិតតាមគ្នា មិនស្របនឹងតម្រូវការទីផ្សារ ធ្វើឱ្យថ្លៃទីផ្សារធ្លាក់ចុះ, ការពឹងផ្អែកលើប្រទេសជិតខាងសម្រាប់ការនាំចេញផលិតផលកសិកម្ម និងទំនិញឆ្លងកាត់ទៅកាន់ទីផ្សារគោលដៅ, ការកកស្ទះផលិតផលកសិកម្មនៅរដូវប្រមូលផល ការធ្លាក់ថ្លៃកសិផលអាស្រ័យដោយឈ្មួញទម្លាក់ថ្លៃ ជាដើម។
មួយវិញទៀត ការចាកចេញរបស់កម្ពុជាពីបរិបទជាប្រទេសអភិវឌ្ឍន៍តិចតួចក្នុងពេលឆាប់ៗខាងមុខ អាចនឹងនាំឱ្យមានការកាត់បន្ថយហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ និងការផ្តល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ជាដើម៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


