ព័ត៌មានជាតិ
កូនឈើចម្រុះ ១២០០ដើម និងស្មៅ៤០០ម៉ែត្រការ៉េ ត្រូវបានដាំនៅមុខប្រាសាទអង្គរវត្ត
កូនឈើចម្រុះ ១២០០ដើម និងស្មៅ ៤០០ម៉ែត្រការ៉េ ត្រូវបានដាំនៅលើផ្ទៃដីកន្លះហិកតា នៅបរិវេណមុខប្រាសាទអង្គរវត្ត ក្បែរស្រះត្រពាំងសេស ក្រោមការចូលរួមអ្នកដាំជិត៥០០នាក់។

ការដាំនេះធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ដឹកនាំដោយបណ្ឌិត ហង់ ពៅ អគ្គនាយក និងមន្រ្តីនៃអាជ្ញាធរជាតិអប្សរា ជិត៥០០នាក់។ នេះបើតាមការបង្ហោះរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ។
បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានលើកឡើងថា បន្ទាប់ពីបង្កើតឱ្យមាននាយកដ្ឋានគ្រប់គ្រងទឹក និងព្រៃ ឆ្នាំ២០០៤មក នាយកដ្ឋានបានរៀបចំផែនការ ធ្វើយ៉ាងណាឱ្យមានការដាំដើមឈើកាន់តែច្រើននៅតំបន់អង្គរ។ រហូតមកដល់ពេលនេះ មានដើមឈើប្រមាណ២លានដើម ត្រូវបានដាំនៅតំបន់អង្គរ ដែលមិនពីកូនឈើដែលចែកចាយទៅស្ថាប័នរដ្ឋ និងឯកជនឡើយ។ ដោយឡែក តាំងពីចុងឆ្នាំ២០២២មក ដល់ពេលនេះ កូនឈើចម្រុះជាង ៤៧,០០០ដើម ត្រូវបានដាំដុះនៅជុំវិញតំបន់អង្គរ។

លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា ដើមឈើមានសារប្រយោជន៍ណាស់សម្រាប់ប្រាសាទបុរាណ ហើយវាមិនអាចចែកដាច់ពីគ្នាបានទេគឺ ទឹក ព្រៃឈើ និងប្រាសាទ។ ដើមឈើដែលដុះនៅជិតប្រាសាទ នឹងបញ្ចេញសំណើម ជួយកាត់បន្ថយកម្តៅរបស់ប្រាសាទ ធ្វើឱ្យថ្មមិនងាយប្រេះ ឬ រលំ និងជួយឱ្យប្រាសាទរឹងមាំ។ មិនតែប៉ុណ្ណោះ ដើមឈើក៏ជួយទប់ល្បឿនខ្យល់ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រាសាទផងដែរ។
អាជ្ញាធរជាតិអប្សរា សង្ឃឹមថា ពីមួយថ្ងៃទៅមួយថ្ងៃ តំបន់អង្គរនឹងកាន់តែមានភាពស្រស់ស្អាត សម្បូរព្រៃឈើដែលលម្អដល់ប្រាសាទ និងនាំឱ្យកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរមកកាន់ប្រាសាទអង្គរវត្តថែមទៀតផង៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


