ព័ត៌មានជាតិ
កម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទនៅស្រុកកំពង់ស្វាយ
កម្លាំងប្រចាំបញ្ជារទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៣ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុចកន្លុកបាយក្អែក ប៉ាលហាល និងពកស្នោរ ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងបតិបត្តិការនេះដែរ លោកវរសេនីយ៍ឯក សោម សុភាវុធ បញ្ជាក់ថា កម្លាំងចុះបង្រ្កាបជាក់ស្តែង និងបានរុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង រួមមានរបាំងសាច់អួន ក្រឡាញឹកប្រវែង ២,៤០០ ម៉ែត្រ ឡុកចំនួន១២គ្រឿង លប/លូចំនួន១៨មាត់ បង្គោលចំនួន១២០០ដើម ចាក់លែងត្រីស្រស់ចម្រុះចំនួន៣០គីឡូក្រាម។
ក្រៅពីការចុះបង្រ្កាបកម្លាំងចម្រុះបានធ្វើការផ្សព្វផ្សាយដល់ប្រជានេសាទ អំពីច្បាប់ក្នុងរដូវបិទនេសាទ ដែលត្រូវការជាចាំបាច់នូវការចូលរួមពីបងប្អូននៅមូលដ្ឋានជាពិសេសអ្នកនេសាទគ្រប់រូបដែលត្រូវចូលរួមអនុវត្តន៍ និងការពារពូជត្រីទាំងអស់គ្នា៕




អត្ថបទ៖ ឈាង មករា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


