Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ​ផ្ដាំផ្ញើ​​សមត្ថកិច្ច​និង​អាជ្ញាធរ​ទាំងអស់ ត្រូវពង្រឹង​និង​អនុវត្ត​ ភូមិឃុំ​មាន​សុវត្ថិភាព​​

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងនាម​សមាជិកា​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​មូលដ្ឋាន​ខេត្តស្វាយរៀង​ បាន​ផ្តាំផ្ញើ​ដល់​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ទូទាំង​ខេត្តស្វាយរៀង​ បន្ត​ពង្រឹង​បន្ថែម​នូវ​ការអនុវត្ត​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ចំពោះ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ ដើម្បី​បង្ក​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​ពិសេស​សន្តិសុខ​និង​សុវត្ថិភាព​នោះ​តែម្តង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​មូលដ្ឋាន​ខេត្តស្វាយរៀង​ថ្លែង​បែបនេះ ​ក្នុងឱកាស​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​គណបក្ស​ចុះជួយ​ខេត្តស្វាយរៀង​ប្រចាំឆ្នាំ​២០២០ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២១“​ថ្ងៃ​សៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ បាន​ថ្លែង​នូវ​ការ​ពាំ​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ទូទាំងប្រទេស​ ដែល​សម្តេច​ទាំង​ទ្វេ​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ ដោយ​មិន​ឲ្យ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ដាច់​បាយឡើយ​។ លោកជំទាវ​ ក៏បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ ក្រុង​ស្រុក​ទាំងអស់​បន្ត​យកចិត្ត​ទុក្ខ​ដាក់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ជាធំ​ហើយ​ពិសេស​ត្រូវ​បន្ត​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិភាព​លើ​ទិសដៅ​របស់​រាជរដ្ឋាភិបាល​គឺ​ភូមិ ឃុំ​មាន​សុវត្ថិភាព​តែម្តង​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ ក៏​បាន​ផ្តាំផ្ញើ​នូវ​ទិសដៅ​សំខាន់ៗ​ពិសេស​បន្ត​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​ទី​១. ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​គ្រប់ៗ​ក្រុមគ្រួសារ ក្នុងការ​ចូលរួម​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស មិនត្រូវ​ភ្លេចខ្លួន​នោះទេ​។ ត្រូវតែ​បន្ត​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល និង​សារាចរ​ណែនាំ និង​វិធានការណ៍​ជាច្រើន​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ទី​២.​យើងទាំងអស់គ្នា​ ត្រូវ​ជំរុញ​ការងារ​កសិកម្ម​ក្នុង​ការដាំដុះ ចិញ្ចឹមសត្វ នៅក្នុង​មូលដ្ឋាន ជាពិសេស ត្រូវ​រក្សា​ទុក្ខ​នូវ​ស្បៀងអាហារ​ដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ប្រសិនបើ​ជំងឺ​កូ​វីដ​១៩​នេះ​នៅតែ​អូសបន្លាយ ។ ទី​៣.​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោគ ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់ និង​ការបាត់បង់​អាយុជីវិត​ក្នុងពេល​មួយ​ព​ព្រឹក​ភ្នែក​នោះ​៕

អត្ថបទ៖វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២៧ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៣១ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៣៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម