ព័ត៌មានជាតិ
លោក ចម ប្រសិទ្ធ គាំទ្រពីដៃគូអភិវឌ្ឍន៍នានាម្ចាស់ជំនួយ ជាពិសេសជប៉ុន ផ្ដល់វិស័យទឹកស្អាតនៅកម្ពុជា
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានថ្លែងនូវការអរគុណគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ម្ចាស់ជំនួយ ជាពិសេសភាគីមិត្តជប៉ុន នឹងធ្វើឲ្យប្រជាជនកម្ពុជា ដែលបានទទួលទានទឹកស្អាត នៅតែនឹកនៅតែចាំជានិច្ច ស្របតាមសុភាសិតខ្មែរដែលថាបានផ្លែឈើហូបត្រូវ នឹកឃើញដល់អ្នកដាំដើមឈើ។

លោកកិត្តិសង្គហបណ្ឌិត ចម ប្រសិទ្ធ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ថ្លែងបែបនេះក្នុងពេលសិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន ឆ្នាំ២០២១ ត្រូវបានប្រារព្ធធ្វើតាមប្រព័ន្ធ Online Zoom ពីចម្ងាយរវាងប្រទេស កម្ពុជា និងជប៉ុនថ្មីៗនេះនៅទីស្តីការក្រសួង។

សិក្ខាសាលានេះ ត្រូវរៀបចំក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹង ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព នៃប្រទេសជប៉ុន (MHLW) និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) ក្រោមការឧបត្ថម្ភដោយ អង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យក្រុងគីតាគ្យូស៊ុ (Kitakyushu) និងសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស ក្រុងគីតាគ្យូស៊ុ (KOWBA) ។


លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងអរគុណនិងស្នើឲ្យបន្តជួយគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ពីសំណាក់ម្ចាស់ជំនួយ ជាពិសេសភាគីមិត្តជប៉ុន នឹងធ្វើឱ្យប្រជាជនកម្ពុជាដែលបានទទួលទានទឹកស្អាត នៅតែនឹកនៅតែចាំជានិច្ច ស្របតាមសុភាសិតខ្មែរដែលថាបានផ្លែឈើហូបត្រូវ នឹកឃើញដល់អ្នកដាំដើមឈើ។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានបញ្ជាក់ជាចុងក្រោយថា អស់លោក លោកស្រី នាងកញ្ញា ភ្ញៀវជាតិ អន្តរជាតិ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះ និង បង្ហាញពីការគាំទ្រមុតមាំដល់បុព្វហេតុអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា។ លោកទេសរដ្ឋមន្ត្រីបានកោតសរសើរ និងវាយ តម្លៃ ខ្ពស់ចំពោះកិច្ចសហការរវាងអគ្គនាយកដ្ឋានទឹកស្អាត ជាមួយនិង អង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យ ក្រុងគីតាគ្យូស៊ុ និងសមាគមទឹកស្អាតក្រៅប្រទេស ក្រុងគីតាគ្យូស៊ុ (KOWBA) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ប្រទេសជប៉ុន JICA ដែលបានជួយជ្រោមជ្រែងបង្កើតឲ្យមានសិក្ខាសាលាដ៏មានសារសំខាន់នេះ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


