ព័ត៌មានជាតិ
ពលរដ្ឋដាំដើមត្នោតនិងដើមឈើរាប់រយដើម នៅតំបន់ការពារទេសភាពអន្លង់ព្រីងជាប់ព្រំដែនវៀតណាម
អាជ្ញាធរស្រុកកំពង់ត្រាច និងមន្ត្រីជំនាញបានជំរុញឱ្យប្រជាពលរដ្ឋសហគមន៍ សិស្សានុសិស្ស និង កងកម្លាំង ព្រះសង្ឃង អង្គការ និងក្រុមហ៊ុនឯកជនឲ្យចូលរួមដាំដើមត្នោត និងដើមឈើនៅតំបន់ការពារទេសភាពអន្លង់ព្រីងឲ្យបានច្រើន ដើម្បីស្តារបរិស្ថានបៃតងផងនិងទាក់ទាញទាំងភ្ញៀវទេសចរ និងហ្វូងសត្វស្លាបឲ្យមកកាន់តែច្រើនផង។

ដោយមានការចង្អុលបង្ហាញពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត នាថ្ងៃទី២៥ ខែសីហានេះ អភិបាលរងស្រុកកំពង់ត្រាច លោក ឃឹម សាមី បានប្ដឹកនាំប្រជាពលរដ្ឋ សហគមន៍ សិស្សានុសិស្ស កងកម្លាំងនិង ព្រះសង្ឃង អង្គការ និងក្រុមហ៊ុនឯកជន រួមគ្នាដាំកូនត្នោត ១០០ ដើម កូនឈើឆ្នង់ បេង ក្រញូង ចំនួន ៦០០ដើម និងគ្រាប់ត្នោត ៤ ពាន់គ្រាប់នៅតំបន់ការពារទេសភាពអន្លងព្រីង ដែលជាតំបន់ជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាម ស្ថិតក្នុងភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។



លោកអភិបាលរងស្រុកបានបញ្ជាក់ថា ការដាំដើមត្នោតនិងដើមឈើមានប្រយោជន៍ច្រើនណាស់សម្រាប់មនុស្ស សត្វ និងភពផែនដីទាំងមូល។
លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពតបានប្រាប់ឲ្យដឹងដែរថា ការនាំគ្នាចូលរួមដាំកូនត្នោត និងកូនឈើនៅតំបន់ការពារទេសភាពអន្លង់ព្រីងដែលជាតំបន់ដីសើម និងជាទីកន្លែងជម្រកនិងទីរកចំណីរបស់ពពួកសត្វស្លាបជិត១០០ប្រភេទ ពិសេសសត្វក្រៀលដែលជាសត្វកម្រកំពុងប្រឈមនឹងការផុតពូជន៍ ពិតមានសារៈប្រជយោជន៍ខ្លាំងណាស់ ព្រោះអាចទាក់ទាញសត្វស្លាបឲ្យមកកាន់តែចម្រើនផង និងទាញទេសចរផង៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


