ព័ត៌មានជាតិ
ត្រីភាគីបន្តបើកកិច្ចប្រជុំលើកទី២ កំណត់ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៤នៅព្រឹកនេះ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ រួមមានភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីព នឹងបន្តបើកកិច្ចប្រជុំលើកទី២ដើម្បីកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ២០២៤នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នេះជាលើកទី២ហើយ ខណៈលើកទី១ត្រីភាគីបានរៀបចំប្រជុំកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ប៉ុន្តែភាគីទាំងបីនៅមិនទាន់មានការដាក់តួលេខណាមួយនៅឡើយទេ។ គេរំពឹងថា កិច្ចប្រជុំលើកទី២នេះ ភាគីទាំងបីនឹងដាក់តួលេខរៀងៗខ្លួនដើម្បីធ្វើការចចារកំណត់តួលេខមួយច្បាសលាស់សម្រាប់ប្រាក់ឈ្នួលឆ្នាំ២០២៤។

បើតាមលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានឱ្យដឹងថា ខាងភាគីសហជីពបានរកឃើញតួលេខចំនួនពីរសម្រាប់ដាក់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣នេះ គឺទី១តួលេខ២១២ដុល្លារ និងទី២ តួលេខ២២០,២ដុល្លារ ខណៈប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតឆ្នាំ២០២៣មានចំនួន២០០ដុល្លារ ។

ចំណែកលោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានឱ្យដឹងថា ភាគីខាងនិយោជក នឹងបង្ហាញជំហរ និងទឡ្ហីករណ៍នៅក្នុងកិច្ចប្រជុំព្រឹកនេះ។ ប៉ុន្តែមិនបានបញ្ជាក់ថា នឹងដាក់តួលេខចំនួនប៉ុន្មាននោះទេ។ រីឯខាងភាគរាជរដ្ឋាភិបាលតំណាងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រហូតមកដល់ពេលនេះក៏នៅមិនទាន់បានបង្ហាញតួលេខណាមួយជាផ្លូវការនៅឡើយដែរ។

គួរបញ្ជាក់ថា កិច្ចក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣បានសម្រេចរៀបចំកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលចំនួន៧លើកគឺនៅថ្ងៃទី១៦សីហា ថ្ងៃទី២៨ ខែសីហា, ថ្ងៃទី៤, ថ្ងៃទី១១,ថ្ងៃទី១៨, ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២ខែតុលា ឆ្នាំ២០២៣៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


