ព័ត៌មានជាតិ
រីសតមួយកន្លែងប្រទះឃើញគ្រាប់មីនជាច្រើនគ្រាប់ ក្រោយរាយការណ៍ទៅអាជ្ញាធរ
រីសតមួយកន្លែងដែលស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឃើញមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាច្រើនគ្រាប់ ក្រោយម្ចាស់អាជីវកម្មនេះសង្ស័យតំបន់ដែលខ្លួនគ្រោងវិនិយោគមានមីនហើយបានទាក់ទងមកកាន់អាជ្ញាធរមីនចុះត្រួតពិនិត្យ។

លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបង្ហោះនៅលើបណ្ដាញសង្គមកាលពីព្រឹកថ្ងៃទី៣០ ខែសីហា នេះថា ថ្មីៗនេះម្ចាស់រីសតមួយកន្លែងនៅស្រុកវាលវែងខេត្តពោធិ៍សាត់សង្ស័យថានៅក្នុងតំបន់រីសតរបស់គាត់ កំពុងរងការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ក្រោយស្នើសុំឲ្យអង្គភាព CMAC ធ្វើការចុះពិនិត្យមើល ក៏ប្រទះឃើញគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់។


ក្នុងនាមជាមន្រ្តីទទួលបន្ទុកអាជ្ញាធរមីន លោក លី ធុជ «អំពាវនាវឲ្យម្ចាស់អាជីវកម្ម ឬវិស័យឯកជនទាំងអស់ដែលមានផែនការវិនិយោគនៅលើតំបន់គិតថាសង្ស័យមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ត្រូវធ្វើការទំនាក់ទំនងមកអាជ្ញាធរមីន ឬប្រតិបត្តិករដោះមីនណា ដែលទទួលបានអាជ្ញាប័ណ្ណបោសសម្អាតពីអាជ្ញាធរមីន ដើម្បីរំដោះផ្ទៃដីទាំងនោះឲ្យមានសុវត្ថិភាព។ បោសសម្អាតជាមុន មុននឹងចាប់ផ្ដើមគម្រោង វិនិយោគរបស់ខ្លួន»៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


