ព័ត៌មានជាតិ
លោក ស សុខា ស្នើពិនិត្យ-សិក្សាលើឯកសណ្ឋានមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា មិនត្រូវដូចនគរបាលចរាចរណ៍ឡើយ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្មីៗនេះ បានស្នើសាលារាជធានីភ្នំពេញ ពិនិត្យ និងសិក្សាលើឯកសណ្ឋានរបស់មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា មិនត្រូវឲ្យដូចនគរបាលចរាចរណ៍នោះទេ។

តាមរយៈសារសំឡេង លោក ស សុខា បានបញ្ជាក់ថា កន្លងមកមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា បានអនុវត្តតួនាទីលើសពីភារកិច្ចខ្លួន។ ក្នុងនោះ ភារកិច្ចមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា ពុំមានសិទ្ធិឃាត់យានយន្ត ដើម្បីផាកពិន័យឡើយ។ លោកថា ផ្ទុយទៅវិញ មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា គ្រាន់តែមានសិទ្ធិជួយសម្រួលដល់ចរាចរណ៍នៅតាមដងផ្លូវតែប៉ុណ្ណោះ។
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មើលឃើញថា មានមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាមួយចំនួន បានប្រព្រឹត្តលើសព្រំដែនកំណត់ ហ៊ានឃាត់រថយន្តផាកពិន័យដោយផ្ទាល់ និងករណីខ្លះមិនចេះគោរពសិទ្ធិអ្នកបើកបរនៅតាមដងផ្លូវទៀតផង។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានស្នើឲ្យភាគីគ្រប់បណ្ដារាជធានី-ខេត្តទាំងអស់ ជួយពិនិត្យ និងសិក្សារឿងឯកសណ្ឋានមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាទាំងនេះឡើងវិញផងដែរ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


