ព័ត៌មានជាតិ
លោក ស សុខា ដាក់ចេញអភិក្រម កុំ៣ គួរ៣ និងគប្បី១ ដល់មន្ត្រីចំណុះឱ្យក្រសួងមហាផ្ទៃ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានដាក់ចេញនូវអភិក្រម កុំ៣ គួរ៣ និងគប្បី១ ឱ្យមន្ត្រីក្រោមបង្គាប់អនុវត្ត ដើម្បីទទួលបានជោគជ័យជានិរន្ត។ លោកដាក់ចេញអភិក្រមបែបនេះ នៅក្នុងជំនួបសំណេះសំណាលជាមួយមន្ត្រីក្រោមបង្គាប់ នាថ្ងៃទី០៤ ខែកញ្ញានេះ។

សម្រាប់អភិក្រមដែលលោក ស សុខា ដាក់ចេញមាន កុំ៣ គឺកុំឈ្លោះគ្នា កុំប៉ែងជើងគ្នា កុំច្រណែនគ្នា ឯអភិក្រមគួរ៣ រួមមាន គឺគួរស្រឡាញ់ និងសាមគ្គីគ្នា គួរជ្រោមជ្រែងគ្នា និងគួរសាទរគ្នា។ សម្រាប់គប្បី១ គឺគប្បីចាប់ដៃគ្នាឱបដើមឈើមហាផ្ទៃឲ្យជុំ និងអនុវត្តន៍ការងារបានជោគជ័យជានិរន្ត។

លើសពីនេះ លោក ស សុខា ក៏បានណែនាំឱ្យមន្ត្រីក្រោមដំបូលនៃក្រសួងមហាផ្ទៃ ត្រូវចាត់ទុកថា ជាសមាជិកគ្រួសារក្រសួងមហាផ្ទៃតែមួយ ត្រូវប្រកាន់ខ្ជាប់ទស្សនៈ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ត្រូវរួមសាមគ្គីគ្នា ទម្លុះគោលដៅរួម ចៀសវាងគិតតែប្រយោជន៍មួយជ្រុងណាមួយ ប្រកាន់យកទស្សនៈ «ដើមឈើមួយដើម ទាល់តែខ្ចីដៃគ្នាឱប ទើបជុំ» ហើយត្រូវប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤ គឺមេត្តា ករុណ មុទិតា និងឧបេក្ខា។

បន្ថែមពីនេះ លោកឱ្យមន្ត្រីទាំងអស់នៃក្រសួង ចេះគោរពគ្នា តាមឋានន្តរស័ក្តិ និងតាមមុខតំណែងការងារ គោរពរចនាសម្ព័ន្ធអង្គភាព ចៀសវាងការផ្លោះរំលង ទាំងការឆ្លងយោបល់ផ្ទាល់មាត់ និងជាពិសេសចរន្ត លិខិតស្នាមត្រូវតែធ្វើតាមឋានានុក្រម។ ចំពោះ រាល់ការស្នើដំឡើងឋានន្តរស័ក្តិ មុខតំណែង ត្រូវធ្វើតាមឋានានុក្រម ត្រូវឆ្លងកាត់អគ្គនាយកដ្ឋានធនធានមនុស្ស ដែលទើបបង្កើតថ្មី។

លោកក៏បានណែនាំឱ្យ តាមអង្គភាពនីមួយៗគួររៀបចំគំនូសបំព្រួញការងាររដ្ឋបាល (SOP) តាមឋានានុក្រមពីទាបទៅខ្ពស់តាមលំដាប់លំដោយ ហើយអនុវត្តតាមលំហូរតែមួយនេះ ពន្យល់មន្ត្រី និងដាក់តាំងបង្ហាញឲ្យបានមើលឃើញទាំងអស់គ្នា កំណត់របបប្រជុំតាមអង្គភាពនីមួយៗ ប្រចាំសប្ដាហ៍ ប្រចាំខែ ប្រចាំត្រីមាស។ គ្រប់កម្រិតនៃអង្គការចាត់តាំងត្រូវធ្វើរបាយការណ៍ ស្ដីពីលទ្ធផលការងារជាប្រចាំសប្ដាហ៍ ខែ ត្រីមាសគប្បីបែងចែកការងារ និងប្រគល់ភារកិច្ចឲ្យមន្ត្រីចូលរួមបំពេញឲ្យបានគ្រប់ៗគ្នា ដោយអ្នកទទួលភារកិច្ច ចាំបាច់ត្រូវអនុវត្ត ដោយពុំគិតថាការងារនោះចូលចិត្ត ឬមិនចូលចិត្តនោះឡើយ៕
អត្ថបទដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


