ព័ត៌មានជាតិ
លោក ស សុខា ប្រាប់ទូតជប៉ុនថា កិច្ចការសំខាន់របស់ក្រសួងមហាផ្ទៃ គឺប្រយុទ្ធប្រឆាំងគ្រឿងញៀន
លោក ស សុខា ប្រាប់ភាគីជប៉ុន ថា កិច្ចការសំខាន់របស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិថ្មីនេះ គឺការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការពង្រឹងសុវត្ថិភាពចរាចរណ៍ ការទប់ស្កាត់អំពើចោរកម្ម និងអំពើល្មើសផ្សេងៗទៀត។ លោក ស សុខា លើកឡើងបែបនេះ ក្នុងជំនួបជាមួយលោកឯកអគ្គរាជទូតជប៉ុន កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់លោក អូអ៊ីណូ អាស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នូវការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ ជាពិសេស កិច្ចការសំខាន់ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ គឺការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពង្រឹងសុវត្ថិភាពចរាចរណ៍ ទប់ស្កាត់អំពើចោរកម្ម ប្រឆាំងការជួញដូរមនុស្ស កេងប្រវ័ញ្ចផ្លូវភេទ ក៏ដូចជា ការពង្រឹងការគ្រប់គ្រងសុវត្ថិភាព និងការពារតាមព្រំដែន។
ក្នុងជំនួបនោះ លោកឯកអគ្គរាជទូតជប៉ុន លើកឡើងថា រដ្ឋាភិបាលជប៉ុន ក៏បានផ្តោតយកចិត្តទុកដាក់ចំពោះយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាផ្សារភ្ជាប់អ្វីដែលជាការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន មកលើយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកឯកអគ្គរាជទូត បញ្ជាក់ថា កិច្ចការរបស់ក្រសួងមហាផ្ទៃបានផ្តោត ក៏ស្របទៅនឹងកិច្ចការសមត្ថកិច្ចរបស់នគរបាលជប៉ុន ដែលកិច្ចការនេះនឹងចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ។

ឆ្លៀតឱកាសនោះ លោកឯកអគ្គរាជទូតជប៉ុន ក៏បានរំលឹកនូវការគាំទ្រជាច្រើនពីសំណាក់សម្ដេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលកន្លងមក ជាពិសេស នៅក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន-កម្ពុជា។ លោកសង្ឃឹមថា ការលើកកម្ពស់ទំនាក់ទំនងជិតស្និតនឹងនៅតែបន្តជាមួយលោក ស សុខា ដែលជារដ្ឋមន្ត្រីថ្មី ក្នុងអាណត្តិបន្ដនេះ។
ត្រង់ចំណុចនេះ លោក ស សុខា អះអាងថា ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន បានបន្ដវិវត្តន៍យ៉ាងល្អប្រសើរឥតឈប់ឈរ ជាពិសេសក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ពិសេសនោះ គឺក្នុងឆ្នាំនេះ គឺជាខួបទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលក៏ជាពេលវេលាប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រហូតក្លាយជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សា ព្រមទាំងផ្លាស់ប្តូរយោបល់លើកិច្ចការងារមួយចំនួនទៀតផងដែរ រួមមាន ការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ការលើកម្ពស់ការផ្តល់សេវាក្នុងពន្ធនាគារ និងការជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃ ស្របតាមបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថល៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២២ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


