ព័ត៌មានជាតិ
ឃាតកដែលសម្លាប់បុរសវ័យចំណាស់ស្លៀកពាក់ឈុតទាហាន ត្រូវបានសមត្ថកិច្ចវែកមុខ
បន្ទាយមានជ័យ ៖ ឃាតកដែលសម្លាប់បុរសវ័យចំណាស់ម្នាក់ស្លៀកពាក់ឈុតទាហានត្រូវបានសមត្ថកិច្ចវែកមុខដឹងហើយ គឺដោយសារតែញៀនថ្នាំពេកសម្លាប់យកម៉ូតូទៅលក់ដើម្បីទិញថ្នាំជក់បន្ត។
គួរបញ្ជាក់ផងដែរថា នៅព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងភូមិបន្ទាយទីពី ឃុំអូទំព័រ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យមានអំពើឃាតកម្មមួយបានកើតឡើងបុរសវ័យចំណាស់ម្នាក់ស្លៀកពាក់ឈុតទាហាន ត្រូវជនមិនស្គាល់ឈ្មោះយកដំបងវាយជាច្រើនដំបងបណ្តាលឲ្យរបួសធ្ងន់ ពេលបញ្ជូនដល់មន្ទីរពេទ្យស្លាប់។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះរ៉ុងរឿង ភេទប្រុស អាយុ៦១ ឆ្នាំរស់នៅក្នុងភូមិបន្ទាយទីពី ឃុំអូទំព័រ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងបន្តទៀតថា នៅពេលព្រឹកនោះប្រជាពលរដ្ឋបានប្រទះឃើញជនរងគ្រោះត្រូវគេវាយដុំឡើងសុះសាច់ដេកសន្លប់នៅកន្លែងស្របពេលនោះត្រូវបានប្រជាពលរដ្ឋដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតដោយសារតែកាវាយដុំរបួសធ្ងន់ពេកបានស្លាប់ចាត់បង់ជីវិតទៅ ចំណែកឃាតកដៃដល់រត់គេចខ្លួនបាត់។

ក្រោយពីឃាតកម្មសម្លាប់មនុស្សបានរត់គេចបាត់ លោកឧត្តមសេនីយ៍ ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដាក់ចេញបទបញ្ជាឲ្យសមត្ថកិច្ចជំនាញចុះតាមចាប់ឃាតកឲ្យបាន លុះនៅល្ងាច ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ កំលាំងនគរបាលស្រុកម៉ាឡៃចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនឃាតករបាននៅក្នុងស្រុកម៉ាឡៃ មាន ឈ្មោះ វុន ឡៃហៀក ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិកោះឈ្នួល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាជនជក់ថ្នាំញៀនយ៉ាងខ្លាំងនៅស្រុកម៉ាឡៃ។
ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ដោយសារតែជក់ថ្នាំញៀនខ្លាំងគ្មានលុយទិញថ្នាំញៀនជក់បន្តមានបំណងយកដំបងវាយទៅលើជនរងគ្រោះដើម្បីយកម៉ូតូទៅលក់ទិញថ្នាំញៀនជក់បន្ត។ ក្រោយពីសារភាពហើយជនសង្ស័យបញ្ជូនមកស្នងការដើម្បីរៀបចំសំណុំរឿងទៅតុលាចាត់ការដាក់ទោសទៅតាមផ្លូវច្បាប់៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


