ព័ត៌មានជាតិ
ចោរឆក់កាបូបជនជាតិកូរ៉េពីរនាក់ត្រូវសមត្ថកិច្ចចាប់បាន
សមត្ថកិច្ចបានចាប់បានជនសង្ស័យឆក់កាបូបជនជាតិកូរ៉េបានពីរនាក់ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។នេះបើតាមទំព័រហ្វេសបុកស្នងការនគរបាលរាជធានីភ្នំពេញ។ ក្រុមជនសង្ស័យបានបន្លំខ្លួនជាអ្នកដឹកហ្គាស តែការពិតជាចោឆក់កាបូបបានកើតមានជាបន្តបន្ទាប់នៅភ្នំពេញ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីឆក់ភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វេីការទំនាក់ទំនង និងផ្តល់ព័ត៌មានបន្តភ្លាមដល់ជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីចុះដល់ទីតាំងជួបជនរងគ្រោះ និងស្រាវជ្រាវកំណត់រកមុខសញ្ញាជនសង្ស័យ រហូតមកដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទី កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ដែលបានប្រព្រឹត្តបទល្មើស លួចមានស្ថានទំងន់ទោស (ឆក់កាបូប) ពីស្រ្តីជនជាតិបរទេសម្នាក់ដែលកំពុងដើរនៅចំណុច៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាម៉ោង ១២:៥១នាទី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ និងឆក់កាបូបមិនបានសម្រេចពីបុរសម្នាក់កំពុងដើរនៅចំណុចផ្លូវ១២៣ កែង៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាម៉ោង ១៧ និង០៣នាទី ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ ។

ជនសង្ស័យឃាត់ខ្លួន ៖១-ឈ្មោះ ធុង សៅនី ភេទប្រុស ជនជាតិខ្មែរ មុខរបរ លក់ហ្គាស ២-ឈ្មោះ រិត រតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករដឹកហ្គាស ជនសង្ស័យទាំងពីរនាក់ស្នាក់នៅផ្ទះជួលលេខ៩៥ ផ្លូវ៦៤១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ វត្ថុតាងចាប់យកម៉ូតូ ០១គ្រឿង ម៉ាកZOOMER ពណ៌ស ស្លាកលេខ ភ្នំពេញ1IF7281 លេខតួ-ម៉ាស៊ីន 5111116 (ម៉ូតូជិះធ្វើសកម្មភាព)។បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើកំពុងឃុំខ្លួន និងសាកសួរបន្ត ដើម្បីក៏សាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


