Connect with us

ព័ត៌មានជាតិ

ត្រឹមកន្លះខែ រដ្ឋមន្រ្តីមហាផ្ទៃថ្មី លោក ស សុខា ណែនាំឲ្យសិក្សាកែទម្រង់លើបញ្ហាក្តៅៗ៦ចំណុច

បានផុស

នៅ

ក្រោយចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានលើកឡើងនូវទិសដៅការងារមួយចំនួន ពិសេសការដោះស្រាយបញ្ហាប្រឈមបន្ទាន់ ក៏ដូចជា ភាពមិនប្រក្រតីនានារបស់មន្ត្រីក្រោមឱវាទ។ លោក ស សុខា បានណែនាំឲ្យធ្វើការសិក្សាកែទម្រង់លើបញ្ហាក្តៅៗចំនួន៦ចំណុចទាក់ទងនឹងបញ្ហាគ្រឿងញៀន ចរាចរណ៍ ក្មេងទំនើង ការបញ្ចុះតម្លៃលិខិតឆ្លងដែន និងបញ្ហាការធ្វើប័ណ្ណបើកបរម៉ូតូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមចំណុះក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងដូច្នេះថា៖ «លោកមកទីនេះ មិនមែនមកដាក់សម្ពាធលើមន្ត្រីណាមួយ ឬផ្នែកស៊ីវិល មន្ត្រីពន្ធនាការ និងនគរបាលនោះទេ»។ លោក បញ្ជាក់ថា វត្តមានរបស់លោក គឺចូលរួមជាមួយថ្នាក់ដឹកនាំ ដើម្បីសម្រេចបានទិសដៅតែមួយ គឺភាពជោគជ័យរបស់ក្រសួងមហាផ្ទៃ តាមរយៈការរួមគ្នាដោះស្រាយបញ្ហាប្រឈមបន្ទាន់របស់ក្រសួង។

ជាការងារចំពោះមុខដែលត្រូវបានលោក ស សុខា ប្រកាសដាក់ចេញនោះ គឺបញ្ហាគ្រឿងញៀន ត្រូវបានចាត់ទុកជាបញ្ហាដ៏ក្ដៅគគុករបស់សង្គម។ លោក ស សុខា បានជំរុញឱ្យបន្តទប់ស្កាត់ការផលិត ចែកចាយ ជួញដូរគ្រឿងញៀន ដោយរកវិធីសាស្ត្រថ្មីៗផ្សេងទៀត ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងឱ្យបានបញ្ហាគ្រឿងញៀនក្នុងសង្គម ហើយលោក ថែមទាំងបានព្រមានដកក្របខណ្ឌមន្ត្រី ឬកងកម្លាំងប្រដាប់អាវុធរូបណា ដែលមានជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនថែមទៀតផង។

ចំពោះបញ្ហាចរាចរណ៍វិញ លោក ស សុខា បានស្នើឱ្យពិនិត្យឡើងវិញចំពោះមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា ដោយកុំឱ្យមានឯកសណ្ឋានដូចមន្ត្រីនគរបាលចរាចរណ៍ពេញសិទ្ធិ។ ក្នុងន័យនេះ លោក បញ្ជាក់ថា មន្ត្រីជាប់កិច្ចសន្យា គ្រាន់តែមានតួនាទីជួយសម្រួលចរាចរណ៍តាមដងផ្លូវប៉ុណ្ណោះ គឺមិនមានសិទ្ធិឃាត់យានយន្តរបស់ពលរដ្ឋ ដើម្បីផាកពិន័យឡើយ។ បន្ថែមពីនេះ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ លោករដ្ឋមន្ត្រី ស សុខា បានណែនាំដល់​ភាគីពាក់ព័ន្ធ គប្បីពិចារណា និងសិក្សាផ្នែកច្បាប់​ឡើងវិញចំពោះការធ្វើប័ណ្ណបើកបរម៉ូតូ ចាប់ពីកម្លាំងម៉ាស៊ីន ៦០CC ឡើងទៅ។

ចំណែក បញ្ហាក្មេងទំនើងនៅក្នុងសង្គម ត្រូវបានរដ្ឋមន្ត្រីថ្មីនៃក្រសួងមហាផ្ទៃរូបនេះ ស្នើឱ្យមានការសិក្សាថ្មីមួយ ដោយអនុញ្ញាតឱ្យយកក្មេងទំនើងមកធ្វើជាប្រជាការពារ ដើម្បីចូលរួមគ្រប់គ្រងបទល្មើស ក៏ដូចជា ដើម្បីទទួលបានព័ត៌មានសំខាន់ពីក្រុមក្មេងទំនើងទាំងនោះ។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី បញ្ជាក់ថា ប្រទេសនៅអឺរ៉ុប បានអនុវត្តការងារនេះយូរមកហើយ ដោយទទួលបានភាពជោគជ័យលើការទប់ស្កាត់ក្រុមក្មេងទំនើង។  

ក្នុងនាមក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានណែនាំឱ្យមានការសិក្សា និងពិនិត្យទិដ្ឋភាពជាក់ស្ដែងលើការបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋកម្ពុជា។ លោក ស សុខា អះអាងថា តម្លៃធ្វើលិខិតឆ្លងដែនរបស់កម្ពុជា គឺមានតម្លៃថ្លៃជាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដូច្នេះ គប្បីអង្គភាពជំនាញសិក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្ថយតម្លៃធ្វើលិខិតឆ្លងដែនក្នុងកម្រិតណាមួយ ដើម្បីជាការបង្កភាពងាយស្រួល ផ្ដល់ភាពកក់ក្ដៅជូនពលរដ្ឋ កុំឱ្យពីមួយអាណត្តិទៅមួយអាណត្តិ តម្លៃធ្វើលិខិតឆ្លងដែនចេះតែមានការឡើងថ្លៃ។

លើសពីនេះ លោក ស សុខា ក៏បានស្នើឱ្យបញ្ឈប់ការហូបចុកនៅកន្លែងធ្វើការផងដែរ។ លោក ថា តទៅមុខ លោកអត់ចង់ឃើញមានរបៀបរបបហូបចុកណាមួយនៅកន្លែងធ្វើការទេ ព្រោះក្រសួងស្ថាប័ន ឬអង្គភាព ជាកន្លែងធ្វើការ មិនមែនជាកន្លែងហូបចុកឡើយ បើចង់ហូបចុកសូមទៅកន្លែងណាផ្សេងទៅចុះ តែពេលម៉ោងធ្វើការ គឺធ្វើការ។ លោក ស សុខា បានសុំការយោគយល់ ហើយសុំឱ្យថ្នាក់ដឹកនាំទាំងអស់ចូលរួមកែលម្អត្រង់ចំណុចនេះ៕  

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២៧ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥៣ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម